ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំជាគោលការណ៍សំខាន់មួយឈានទៅរកឯករាជ្យខាងហិរញ្ញវត្ថុ

3 ឆ្នាំ មុន
  • ភ្នំពេញ

ការសន្សំបានឲ្យតម្លៃពីគ្រប់មជ្ឈដ្ឋានថាជាជំហានសំខាន់ឈានទៅរកភាពជោគជ័យឬឯករាជ្យខាងហិរញ្ញវត្ថុនៅក្នុងជីវិត។ រូបមន្តសន្សំមានច្រើន អ្នកខ្លះបាន​បង្កើត​ទម្លាប់​សន្សំខ្លួនឯង អ្នកខ្លះបានយកទ្រឹស្តីអ្នកផ្សេងមកអនុវត្ត។ នៅលើបណ្តាញទំនាក់ទំនងសង្គម គន្លឹះក្នុងការសន្សំប្រាក់បានចែកចាយយ៉ាង​ទូលំទូលាយ។ អ្នកខ្លះថាដើម្បីសន្សំបានគេត្រូវដកប្រាក់រកបានទុកសន្សំ​សិនចាំគិតគូរចាយវាយផ្សេងៗ។ អ្នកខ្លះថាដើម្បីអាចសន្សំបានគេត្រូវដឹងខ្លួនឯងថា មិនត្រូវទិញឬចាយទៅលើអ្វីដែលយើងគ្រាន់តែចង់បាននោះឡើយ។ បើវាមិនចាំបាច់និងមិនសំខាន់ទេកុំចំណាយថវិកាធ្វើអ្វី។…

ការសន្សំបានឲ្យតម្លៃពីគ្រប់មជ្ឈដ្ឋានថាជាជំហានសំខាន់ឈានទៅរកភាពជោគជ័យឬឯករាជ្យខាងហិរញ្ញវត្ថុនៅក្នុងជីវិត។ រូបមន្តសន្សំមានច្រើន អ្នកខ្លះបាន​បង្កើត​ទម្លាប់​សន្សំខ្លួនឯង អ្នកខ្លះបានយកទ្រឹស្តីអ្នកផ្សេងមកអនុវត្ត។

នៅលើបណ្តាញទំនាក់ទំនងសង្គម គន្លឹះក្នុងការសន្សំប្រាក់បានចែកចាយយ៉ាង​ទូលំទូលាយ។ អ្នកខ្លះថាដើម្បីសន្សំបានគេត្រូវដកប្រាក់រកបានទុកសន្សំ​សិនចាំគិតគូរចាយវាយផ្សេងៗ។ អ្នកខ្លះថាដើម្បីអាចសន្សំបានគេត្រូវដឹងខ្លួនឯងថា មិនត្រូវទិញឬចាយទៅលើអ្វីដែលយើងគ្រាន់តែចង់បាននោះឡើយ។ បើវាមិនចាំបាច់និងមិនសំខាន់ទេកុំចំណាយថវិកាធ្វើអ្វី។

ចំណែកមធ្យោបាយសន្សំក៍មានច្រើន អ្នកខ្លះសន្សំតាមរយៈយកប្រាក់ទៅដាក់​នៅធនាគារ ខ្លះសន្សំដាក់ប្រាក់ក្នុងកូនជ្រូក ទុកនៅក្នុងទូ លាក់ក្រោមកន្ទេល ទុកក្រោមខ្នើយជាដើម។

លោក ង៉ែត ជូ អ្នកវិភាគហិរញ្ញវត្ថុ ណែនាំថា គេគួរសន្សំក្នុងរង្វង់យ៉ាងតិចក៏ ៥០%នៃប្រាក់ខែប្រាក់ចំណូលរបស់ខ្លួនដែរ។ ការសន្សំជួយម្យ៉ាងដល់ការមានទុក្ខធុរៈ ថ្ងៃក្រោយ និងម្យ៉ាងទៀតដើម្បីទៅវិនិយោគ ឬពង្រីកមុខរបរអាជីវកម្ម។មានការឡើងឡើងថា ការសន្សំមិនមិនអាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន។ លោកបានអះអាងថា គេអាចប្រើលុយសន្សំនោះ ទៅបង្កើតលុយ សម្រាប់កសាងទ្រព្យសម្បត្តិស្ដុកស្តម្ភទៅថ្ងៃក្រោយ។

លោកឧកញ៉ា សុខ គង់ មហាសេដ្ឋីធំម្នាក់នៅកម្ពុជា ធ្លាប់លើកឡើងថា ការសន្សំនាំឲ្យលោកមានថ្ងៃនេះ។ លោកបានផ្តើមអាជីវកម្មត្រឹមមាសមួយជីប៉ុណ្ណោះ ការសន្សំនិងកាហានប្រថុយលើមុខជំនួញជាគន្លឹះនាំឲ្យលោកជោគជ័យ។ លោកឧកញ៉ាថាប្រាក់សន្សំបានត្រូវយកទៅវិនិយោគបន្ត ហើយកុំធ្វើអ្វីធំដំភ្លាមៗ ធ្វើតាមលទ្ធភាព ពីតូចទៅធំ។

ដោយសារការសន្សំមានសារៈសំខាន់កន្លងមកគេឃើញមានអង្កការ សង្គមស៊ីវិល ជាច្រើនបានចុះបង្រៀនពលរដ្ឋនៅជនបទឲ្យចេះសន្សំ។ បើសន្សំម្នាក់ ឯងមិនបានទេ គេបង្កើតក្រុមសន្សំ មានក្រុមសន្សំប្រាក់ស្រ្តីក្នុងភូមិ ក្រុមសន្សំប្រាក់របស់យុវជន សហគមន៍ ជាដើម។ ក្រុមសន្សំនាំគ្នាដាក ប្រាក់ដែល រកបានប្រចំាថ្ងៃ ប្រចំាខែបន្តិចម្តងៗ យូរប្រាក់សល់ក្នុងក្រុមកាន់តែច្រើន ហើយចែកគ្នាខ្ចី យកទៅប្រើប្រាស់ឬប្រកបរបររកទទួលទាន ដោយមិនបាច់ទៅខ្ចីប្រាក់ ពីធនាគារ ឬអ្នកចងការប្រាក់ ដែលមានការប្រាក់ខ្ពស់នោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ