ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាឃបូជា​ជា​គ្រឿង​វាស់​ស្ទង់​គុណភាព​បរិស័ទ

3 ឆ្នាំ មុន

ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់​ស្ទង់​គុណភាព​នៃ​ពុទ្ធសាសនិក​ផង​ដែរ​ថា​តើ បុគ្គល​ណា​ជា​ពុទ្ធសាសនិក​សកម្ម ឬ​អសកម្ម ហេតុ​នោះ​បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិក​ហើយ​មិន​ត្រូវ​ព្រងើយកន្តើយ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​នោះ​ទេ ត្រូវ​ជួយ​លើក​ស្ទួយ​ឋានៈ​ពុទ្ធសាស​និក​របស់​ខ្លួន​ឱ្យ​សកម្ម​ឡើង ដោយហេតុ​ថា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​អារាម ឬ មណ្ឌល​ពុទ្ធសាសនា​មិនមែន​ជា​ការងារ​លំបាក​នោះ​ទេ តែ​ជា​ការ​ជួយ​លើក​ស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត​វិញ្ញាណ​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​បុណ្យ​កុសល​នោះ​ឯង…

ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់​ស្ទង់​គុណភាព​នៃ​ពុទ្ធសាសនិក​ផង​ដែរ​ថា​តើ បុគ្គល​ណា​ជា​ពុទ្ធសាសនិក​សកម្ម ឬ​អសកម្ម ហេតុ​នោះ​បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិក​ហើយ​មិន​ត្រូវ​ព្រងើយកន្តើយ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​នោះ​ទេ ត្រូវ​ជួយ​លើក​ស្ទួយ​ឋានៈ​ពុទ្ធសាស​និក​របស់​ខ្លួន​ឱ្យ​សកម្ម​ឡើង ដោយហេតុ​ថា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​អារាម ឬ មណ្ឌល​ពុទ្ធសាសនា​មិនមែន​ជា​ការងារ​លំបាក​នោះ​ទេ តែ​ជា​ការ​ជួយ​លើក​ស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត​វិញ្ញាណ​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​បុណ្យ​កុសល​នោះ​ឯង ។

សង្ឃឹមថា​យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ច្រើន​ពី​ថៃ្ង​មាឃបូជា​នេះ សូម​អញ្ជើញ​នាំ​គ្នា​ធ្វើបុណ្យ​ទាន រក្សាសីល និង​សមាធិ​សម្អាតចិត្ត​របស់​ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង​រំឭក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ បាន​បង្កើត​ព្រះពុទ្ធ​សាសនា​សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួក​យើង​ទាំងអស់​គ្នា ។

មេរៀន​ពី​បុណ្យមាឃបូជា​មានគុណ​ប្រយោជន៍​ធំធេង​ណាស់​ចំពោះ​ពុទ្ធបរិស័ទ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ផ្លូវ​នាំ​ទៅ​រក​សន្តិភាព​ក្នុង​ផ្លូវចិត្ត​ពិតប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ