ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ?

3 ឆ្នាំ មុន

ផ្អែក​តាម​ទស្សនៈ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​បាន​ផលប្រយោជន៍​ច្រើន​ណាស់​ពិសេស​ខាង​ចិត្ត​វិញ្ញាណ ដែល​ប្រយោជន៍​ទាំងនោះ​រួម​មាន​៥​ចំណុច​គឺ​៖ ១- ពុទ្ធសាសនិកជន​បាន​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​នូវ​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ ។ ២- យល់​ដឹង​គោល​ធម៌ និង​គោល​ជំហរ​របស់​ព្រះពុទ្ធ​សាសនា ។…

ផ្អែក​តាម​ទស្សនៈ​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​បាន​ផលប្រយោជន៍​ច្រើន​ណាស់​ពិសេស​ខាង​ចិត្ត​វិញ្ញាណ ដែល​ប្រយោជន៍​ទាំងនោះ​រួម​មាន​៥​ចំណុច​គឺ​៖

១- ពុទ្ធសាសនិកជន​បាន​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​នូវ​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ ។

២- យល់​ដឹង​គោល​ធម៌ និង​គោល​ជំហរ​របស់​ព្រះពុទ្ធ​សាសនា ។

៣- បណ្តុះ​សទ្ធា​ជ្រះថ្លា​ឱ្យ​កាន់តែ​ជា​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ។

៤- បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ក្នុង​ថ្ងៃ​មាឃបូជា​នេះ ។

៥- បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធ​សាសនា​ឱ្យ​តាំងនៅ​ស្ថិតស្ថេរ ចេរកាល​យូរអង្វែង​ទៅ ។

ការ​ជួយ​លើក​ស្ទួយគុណ​តម្លៃ​ព្រះពុទ្ធ​សាសនា និង​លើក​គុណភាព​ជីវិត​ផ្នែក​ចិត្ត​វិញ្ញាណ​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ឡើង តាម​គោលការណ៍ ធ្វើអំពើ​ល្អ​ឱ្យ​ដល់​ព្រម ពោល​គឺ​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​បុណ្យ​កុសល​នោះ​ឯង ឈ្មោះ​ថា​ពុទ្ធសាសនិក​ដ៏​ប្រពៃ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ