ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី៖សេដ្ឋកិច្ចកម្ពុជានឹងកើន៤%ដោយសារសក្តានុពលនិងកំណែ ទម្រង់

3 ឆ្នាំ មុន
  • ភ្នំពេញ

វិបត្តិជំងឺកូវីដ១៩ បានធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះក្នុងរង្វង់ -៣,១% តែមន្រ្តីជឿថាសេដ្ឋកិច្ចកម្ពុជានឹងអាចកើន៤%នៅ​ឆ្នាំ២០២១នេះ។ កំណើនសេដ្ឋកិច្ច ដោយសារ សក្តានុពលដែលកម្ពុជាមាន ដូចជា វិស័យកសិកម្ម…

វិបត្តិជំងឺកូវីដ១៩ បានធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះក្នុងរង្វង់ -៣,១% តែមន្រ្តីជឿថាសេដ្ឋកិច្ចកម្ពុជានឹងអាចកើន៤%នៅ​ឆ្នាំ២០២១នេះ។ កំណើនសេដ្ឋកិច្ច ដោយសារ សក្តានុពលដែលកម្ពុជាមាន ដូចជា វិស័យកសិកម្ម ដែលកំពុងកែ​ច្នៃទៅជាកសិឧស្សាហកម្ម វិស័យកាត់ដេរ វិស័យសំណង់និងអចលនទ្រព្យ និងវិស័យទេ​សច​រណ៍ ជាដើមនោះ។ បើតាមមន្រ្តី វិស័យទំាងអស់នេះនឹងផ្តើមងើបតិចឬច្រើននៅឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថាកម្ពុជាអាចស្តារសេដ្ឋកិច្ចឡើងវិញនៅពេលនេះបាន តាមរយៈគោលនយោបាយ ៣ចំនុចមាន ការធានាបានការរស់នៅបន្តបាន ការធ្វើឱ្យរស់រវើកឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្នែកអាជីវកម្ម ធុរកិច្ច និងសង្គមទាំងមូល និងចំនុចមួយទៀត គឺកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយក្រោមតុ ដើម្បីបង្កបរិយា​កាស​​ដល់អ្នកវិនិយោគក្នុង និងក្រៅស្រុក។

នៅក្នុងវេទិការសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ​ឆ្នាំ២០២១ កាលពីថ្ងៃទី២៧មករារៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រីជាន់ខ្ពស់ក្រសួងនេះ បានថ្លែងថា វិស័យកាត់ដេរ រំពឹងថា នឹងងើបឡើងវិញពី -៦,៤%នៅឆ្នាំ២០២០ ដល់ ៤,៦%នៅឆ្នាំ២០២១ ហើយវិស័យទេសចរណ៍ ដែលមានការរំពឹងទុកថានឹងងើនយឿតនេះ គឺអាចងើប​ក្នុងរង្វង់ពី -៣៦% នៅឆ្នាំ២០២០ មក ០,៣%ក្នុងនេះដែរ តែមន្រ្តីបញ្ជាក់ថាវិស័យទេសចរណ៍ក្នុងកាលៈទេសៈនេះ គឺពឹងលើចលនាអ្នកទេសចរក្នុងស្រុកនិងប្រទេសជិតខាង សម្រាប់ពិភព​លោកប្រហែលជាប្រើពេលក្នុងការស្តារឡើងវិញ។

លោក វង្សី វិស្សុត បានពន្យល់ថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ដោយសារកម្ពុជាបានពង្រីកទីផ្សារថ្មីៗបន្ថែមទៀត ជាដៃគូបរទេសដូចជាបានបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេ​ភាគីកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP រួមទាំងការបន្តទទួលបានភាពអនុគ្រោះ​ពន្ធពាណិជ្ជកម្ម EBA ពី​ចក្រភពអង់គ្លេស និងការងើបឡើងវិញនៃទីផ្សារ​សហរដ្ឋអាមេរិកជាដើម។

ការស្តារសេដ្ឋកិច្ចបានឡើងវិញនេះ បានកើតចេញពីការឆ្លើយតបរបស់រាជរដ្ឋាភិបាល​ចំពោះវិ​បត្តិកូវីដ១៩ បានទាន់ពេលវេលានិងមានប្រសិទ្ធភាពទំាងបញ្ហាកូវីដ្ឋ បញ្ហាសង្គមនិងសេដ្ឋកិច្ច នេះបើតាមការបញ្ជាក់របស់មន្រ្តី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ