ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tuchel ​ឱ្យ​ឈប់​គិត​ពី​ឱកាស​ប្រជែង​ជើងឯក​លី​គ​រដូវ​កាល​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Thomas Tuchel បាន​និយាយ​ថា​លទ្ធភាព​ប្រជែង​ជើងឯក Premier League រដូវ​កាល​នេះ​របស់​ក្រុម Chelsea…

អង់គ្លេស ៖ លោក Thomas Tuchel បាន​និយាយ​ថា​លទ្ធភាព​ប្រជែង​ជើងឯក Premier League រដូវ​កាល​នេះ​របស់​ក្រុម Chelsea គ្មាន​ទៀត​ទេ ហើយ​អ្វី​ដែល​ក្រុម​លោក​ត្រូវធ្វើ​គឺ​ប្រជែង​តំណែង​ Top4​។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អ្នកចាត់ការ​ទូទៅ​ថ្មីថ្មោង​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​របស់ Chelsea រូប​នេះ ដឹកនាំ​ប្រកួត​ដំបូង​បាន​ត្រឹម​ស្មើ​ក្រុម​ភ្ញៀវ Wolves ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។ ហើយ​លទ្ធផល​នេះ​ធ្វើ​ឱ្យ Chelsea ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៨ មាន​៣០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City រហូត​ដល់​១១​ពិន្ទុ​។

​លោក Thomas Tuchel បាន​និយាយ​ថា «​ការ​ប្រជែង​ជើងឯក​លី​គ​គឺ​នៅ​ឆ្ងាយ​ណាស់​សម្រាប់​ពួក​យើង​។ នេះ​គឺជា​ការ​ចាប់ផ្តើម យើង​នឹង​ផ្តោត​គឺ​លើ​ការ​ប្រជែង​តំណែង Top4 និង​ការ​បង្កើត​ក្រុម​មួយ​ដែល​គ្មាន​នរណា​ចង់​ប្រឈម​មុខជា​មួយ នោះ​ជា​អ្វី​ដែល​យើង​ត្រូវធ្វើ​។ ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»៕ (​ដកស្រង់​ចេញពី Dailymail)