ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​ក្រុម​អ្នកលេង​ជល់​មាន់​ចំនួន​៨​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​កំរិត​ស្រាល​ឃាត់ខ្លួន ខណ​:​អា​គក​០២​ក្បាល រួម​ទាំង​សម្ភារ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ត្រូវ​បាន​រឹបអូស នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​គគ្រឹកគគ្រេង​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ កាលពី​រសៀល​ថ្ងៃ​ទី​២៧…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​ក្រុម​អ្នកលេង​ជល់​មាន់​ចំនួន​៨​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​កំរិត​ស្រាល​ឃាត់ខ្លួន ខណ​:​អា​គក​០២​ក្បាល រួម​ទាំង​សម្ភារ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ត្រូវ​បាន​រឹបអូស នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​គគ្រឹកគគ្រេង​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ កាលពី​រសៀល​ថ្ងៃ​ទី​២៧ មក​រា ខណ​:​ដែល​សមត្ថកិច្ច​ស្រុក​នេះ សំងំ​ជួយ​បិទ​បាំង​មិន​បង្ក្រាប​។

យោង​តាម​របាយ​ការ​ណ៍​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត
បាន​​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ចំនួន​០៨​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-ឈ្មោះ​ហ៊ូ ឆុ​ន អាយុ​៥៩​ឆ្នាំ ២-ឈ្មោះ​គឹ​ម ហ៊ា​ង អាយុ​៥៨​ឆ្នាំ ៣-ឈ្មោះ យឿ​ប យុ​ត អាយុ​៥៧​ឆ្នាំ ៤-ឈ្មោះ ហើ​ស តឿ អាយុ​៥០​ឆ្នាំ ៥-ឈ្មោះ ឆាយ ឈៀង អាយុ​៤៦​ឆ្នាំ ៦-​ឈ្មោះនាង ធី អាយុ​៥៥​ឆ្នាំ ៧-ឈ្មោះ ហាន លឿង អាយុ​៥៧​ឆ្នាំ និង៨-​ឈ្មោះ ឈឺ​ន រង​ទី អាយុ​៥៨​ឆ្នាំ​។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជាក់​ថា មាន់​ដែល​មាន​វ័យ​ជាង​ពាក់​កណ្ដាល​ជីវិត​​នឹង​បាន​ព្យាយាម​រត់​ប្រសាច​ពាសពេញ​វាលស្រែ​ខាងក្រោយ​ភូមិ ជាមួយ​នឹង​អ្នកលេង​រាប់​សិប​អ្នក​ទៀត តែ​រត់​មិន​រួច​ទើបត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រ​បូ​ចក​ជាប់​។
ក្រៅពី​ឃាត់​បាន​អ្នកលេង​០៨​នាក់ សមត្ថកិច្ច​រឹបអូស​បាន​មាន់​ជល់​ចំនួន​០២​ក្បាល សង្វៀន​ចំនួន​០២ ជញ្ជីង​សម្រាម់​ថ្លឹង​មាន់​០១ ម៉ូតូ​ចំនួន​១១​គ្រឿង និងសម្ភារ​សម្រាប់​បំរើ​ឲ្យ​មានការ​ប្រព្រឹត្ត​ល្បែង​បញ្ជល់មាន់​នេះ​ជា​ច្រើន​ទៀត​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ជល់​មាន់​ដ៏​គគ្រឹកគគ្រេង​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​។ លោក​បាន​ប្រាប់​ថា សង្វៀន​បញ្ជល់មាន់​នេះ មា​នទី​តាំង​នៅ​លើ​ទួល​មួយ​កន្លែង​កណ្ដាល​វាលស្រែ ដែល​កម្លាំង​របស់​លោក​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ខ្លះ​ៗ ក្នុង​ការ​ចុះ​បង្ក្រាប​។ ហេតុនេះ​ហើយ ​ទើប​យើង​ឃាត់​បាន​មនុស្ស​ត្រឹម​​តែ​០៨​នាក់ ខណ​:​អ្នកលេង​រាប់​សិប​នាក់​ទៀត​រត់​ប្រសាច​ពេញ​វាលស្រែ​។

មានការ​កត់សម្គាល់​ផង​ដែរ​ថា នេះ​ជា​រដូវ​កាលដែល​អ្ម​ក​ចូល​ចិត្ត​ល្បែង​បញ្ជល់មាន់​ប្រមូលផ្ដុំ​គ្នា បើក​ស​ង្សៀ​ន​ជល់​មាន់ ក្រោយ​រដូវ​ច្រូតកាត់​។ បើ​តាម​ប្រភព​នានា​ថា បច្ចុប្បន្ន​នេះ សង្វៀន​បញ្ជល់មាន់​ត្រូវ​គេ​ដឹង​ថា អ្នកលេង​បាន​លួច​បើក​ដំណើ​ការ​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក​នានា តែ​មន្ត្រី​មូលដ្ឋាន​ហាក់​មិន​ខ្វាយខ្វល់​នឹង​ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ទាំងនោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ មន្ត្រី​មូលដ្ឋាន​ខ្លះ​បាន​ឃុំ​ឃិ​ត​ជួយ​បិត​បាំង​បទ​ល្មើស​ទាំងនេះ​ថែម​ទៀត​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

នៅ​ក្នុងស្រុក​សង្កែ ត្រូវ​គេ​ដឹង​ថា កន្លង​មក​សំបូរ​សង្វៀន​បញ្ជល់មាន​នេះ​ច្រើន​ជាងគេ ដោយសារ​តែ​ភូមិសាស្ត្រ​នៅ​ក្នុងស្រុក​នេះ​មាន​អំណោយផល​ខ្លាំង​សម្រាប់​ការ​លួច​បើក​ល្បែងស៊ីសង​។ រីឯ​សមត្ថកិច្ច​មូលដ្ឋាន​វិញ ហាក់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បទល្មើស​ល្បែង​ទាំងនេះ​។

ជាក់ស្ដែង​ដូច​ករណី​ខាងលើ​នេះ ដោយសារ​តែ​កម្លាំង​មូលដ្ឋាន​មិន​អើពើ​នឹង​ល្បែងស៊ី​សង​នេះ​ហើយ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឱ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​បង្ក្រាប​ជំនួស​កម្លាំង​អធិការ​ស្រុក​សង្កែ​។

ទោះ​យ៉ាងណា ជុំវិញ​ការ​បង្ក្រាប​អ្នកលេង​ល្បែង​ជល់​មាន់​ខាងលើ​​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា ពេល​នេះ​លោកស្នងការ បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​របស់​លោក សួរនាំ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តា​លា​ការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ​៕ ​

អត្ថបទសរសេរ ដោយ