ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ចាប់​អ្នកលេង​ល្បែង​ជល់​មាន់ ០៨​នាក់ ក្នុងស្រុក​សង្កែ

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នា​វេលា​ម៉ោង ១៥​និង​១២​នាទី រសៀល​ថ្ងៃ​ទី ២៧ ខែ មក​រា ឆ្នាំ ២០២១…

ខេត្តបាត់ដំបង ៖ នា​វេលា​ម៉ោង ១៥​និង​១២​នាទី រសៀល​ថ្ងៃ​ទី ២៧ ខែ មក​រា ឆ្នាំ ២០២១ កម្លាំង​ក្រុម​អន្តរាគមន៍ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ភ្នាល់​(​ជល់​មាន់​) មួយ​កន្លែង នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួន​ក្រុម​អ្នក​ប្រព្រឹត្ត​ចំនួន​០៨​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ដោយ មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែនការ​ងារ​នគរ បាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក​វរសេនីយ៍ ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់ និង​បាន​ធ្វើការ​នាំ​ខ្លួន​មនុស្ស​ចំនួន ០៨​នាក់ មក​កាន់​ស្នងការដ្ឋាន ។

សមត្ថកិច្ច​ជំនាញ ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖

  • សង្វៀន​សម្រាប់​ជល់​មាន់ ចំនួន ០២
  • មាន់​ជល់​ចំនួន ០២ ក្បាល
  • ស៊ុម​សម្រាប់​ក្រុងមាន់​ចំនួន ០៣
  • ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​ចំនួន ០១
  • ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់ ចំនួន ០១
  • ម៉ូតូ​ចំនួន ១១ គ្រឿង

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ