ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលបំណង​ព្រះពុទ្ធ​សាសនា​គឺ​សន្តិភាព

3 ឆ្នាំ មុន

នៅ​ក្នុង​ចតុរង្គ​មហាសន្និបាត​ដែល​មាន​សាវក​សុទ្ធតែ​ជា​ព្រះអរហន្ត​ចំនួន​១២៥០​អង្គ​ចូលរួម ព្រះសម្មាសម្ពុទ្ធ​បាន​ប្រកាស​បង្កើត​អង្គការ​ព្រះពុទ្ធ​សាសនា​ក្នុង​លោក​នា​ឱកាស​នោះ និង​ប្រកាស​អំពី​គោលបំណង​របស់​ព្រះពុទ្ធ​សាសនា​ដូច​ជា គោលបំណង​របស់​ពុទ្ធសាសនិក​គ្រប់​រូប​ត្រូវ​ស្វែងរក គឺ​និព្វាន​ដែល​ប្រែ​ថា សភាវៈ​ប្រាសចាក​ទុក្ខ មិន​មាន​សេចក្តី​ទុក្ខ មិន​មាន​បញ្ហា​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្លួន ។ ពាក្យ​ថា…

នៅ​ក្នុង​ចតុរង្គ​មហាសន្និបាត​ដែល​មាន​សាវក​សុទ្ធតែ​ជា​ព្រះអរហន្ត​ចំនួន​១២៥០​អង្គ​ចូលរួម ព្រះសម្មាសម្ពុទ្ធ​បាន​ប្រកាស​បង្កើត​អង្គការ​ព្រះពុទ្ធ​សាសនា​ក្នុង​លោក​នា​ឱកាស​នោះ និង​ប្រកាស​អំពី​គោលបំណង​របស់​ព្រះពុទ្ធ​សាសនា​ដូច​ជា គោលបំណង​របស់​ពុទ្ធសាសនិក​គ្រប់​រូប​ត្រូវ​ស្វែងរក គឺ​និព្វាន​ដែល​ប្រែ​ថា សភាវៈ​ប្រាសចាក​ទុក្ខ មិន​មាន​សេចក្តី​ទុក្ខ មិន​មាន​បញ្ហា​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្លួន ។

ពាក្យ​ថា និព្វាន​នេះ មាន​ន័យ​ស្មើនឹង ពាក្យ​ថា «​សន្តិភាព » ដែល​ប្រែ​ថា សេចក្តី​ស្ងប់ ។ យើង​អាច​និយាយ​ថា គោលបំណង​របស់​ព្រះពុទ្ធ​សាសនា គឺ​ការ​បង្កើត​ឡើង​នូវ​សន្តិភាព​ក្នុង​ដួងចិត្ត​នេះ​ដែរ ដោយហេតុ​ថា​ចិត្តស្ងប់​នេះ​ហើយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ក្នុង​សង្គម​ដែល​ខ្លួន​រស់នៅ ។

ដូចនេះ​ការ​កាន់​ព្រះពុទ្ធ​សាសនា គឺជា​ការ​ប្រឹងប្រែង​ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន​ផង និង​ចូលរួម​ចំណែក​ដល់​សន្តិភាព​សង្គម​ជាតិ​ផង ។ នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង​ធ្វើ​ឱ្យ​សម្រេច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ