ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​ខកខាន​ឱកាស​កំពូល​តារាង ក្រោយ​ចាញ់​ក្រុម​បាត​តារាង

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ម្ចាស់ផ្ទះ Manchester United ខកខាន​ឱកាស​ឡើងឈរ​តំណែង​កំពូល​តារាង​ក្នុង​ស​ប្តា​ហ៍​ទី​២០ ក្រោយ​ចាញ់​ក្រុម​បាត​តារាង Sheffield United ដោយ​លទ្ធផល…

អង់គ្លេស ៖ ក្រុម​ម្ចាស់ផ្ទះ Manchester United ខកខាន​ឱកាស​ឡើងឈរ​តំណែង​កំពូល​តារាង​ក្នុង​ស​ប្តា​ហ៍​ទី​២០ ក្រោយ​ចាញ់​ក្រុម​បាត​តារាង Sheffield United ដោយ​លទ្ធផល ២-១ កាលពី​យប់​ម្សិលមិញ​។

ក្រុម​ភ្ញៀវ​មានឱកាស​នាំមុខ​​នៅ​នាទី​២៣ ដោយ​ខ្សែការពារ Kean Bryan ក្នុង​តង់​ទី​១​។ ចូល​ដល់​តង់​ទី​២​ខ្សែការពារ Harry Maguire តាម​ស្មើ​មក​វិញ​នៅ​នាទី​៦៤​។ លុះ​ឈាន​ដល់​នាទី​៧៤ ខ្សែបម្រើ​ប្រយុទ្ធ Oliver Burke គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់ Sheffield​។

Sheffield គឺជា​ក្រុម​ដំបូង​គេ​ក្នុង​លី​គ​ដែល​ឱ្យ Man UTD ស្គាល់​​ចាញ់​ក្នុង​ឆ្នាំ ២០២១ នេះ ហើយ​ក៏​ជា​បរាជ័យ​លើក​ដំបូង​សម្រាប់​ក្រុម​លោក Solskjaer ត្រឹមប្រកួត​ទី១៤ ចាប់តាំងពី​​ការចាញ់ចុងក្រោយក្នុងលីគរបស់ពួកគេទល់នឹង Arsenal កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ កន្លង​ទៅ​។

Man UTD បន្ត​ឈរ​នៅ​លេខ​២​ មាន៤០ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ចំនួន​១​ពិន្ទុ​។ ដោយឡែក Sheffield នៅ​តែ​បន្ត​ស្ថិត​នៅ​តំបន់​ដែល​ត្រូវ​កាត់​ចោល​ដដែល​ដោយ​មាន​៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​១៩ West Brom ចំនួន​៣​ពិន្ទុ​៕

https://www.youtube.com/watch?v=VGtJw1m8aA8