ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​) ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប

3 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហោះ​វី​ដេ​អូ និង​សរសេរ​ថា «នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ពុធ ទី​២៧…

ខេត្តព្រះវិហារ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហោះ​វី​ដេ​អូ និង​សរសេរ​ថា «នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ រូប​លោក​ផ្ទាល់ និង​ក្រុមការងារ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប បាន​ចាប់​រថយន្ត​១​គ្រឿង ដែល​ពាក់​ស្លាក​លេខ​កង​យោធពលខេមរភូមិន្ទ (​ខ​.​ម​) ដែល​បាន​ដឹកឈើ​ប្រភេទ​ផ្ចិ​ក នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប» ។

នា​ពេល​នេះ ក្រុមការងារ​បាន​យក​នាំ​យក​រថយន្ត​ខាងលើ ដែល​ជា​វត្ថុ​តាង មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ។

កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ រយៈពេល​ពេញ​មួយ​យប់ ក្រុមការងារ​របស់​លោក បាន​តាម​ចាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ បាន​ទាំង​រណា ទាំង​គោ​យន្ត និង​ឈើ ដែល​ត្រូវ​បាន​កាប់​សរុប​មាន​ចំនួន​៣​គោ​យន្ត ដោយ​យក​វត្ថុ​តាង​ទាំងនេះ បញ្ជូន​មក​រក្សា​ទុក​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ដើម្បី​ឱ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​រាងចាល ។

សូម​ជម្រាប​ថា លោក​បណ្ឌិត សុខ ទូច ធ្លាប់​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០២១ អោយ​ដឹង​ថា ការ​អត់ធ្មត់​របស់​លោក​ត្រូវ​បាន​បញ្ចប់​ហើយ ការ​អនុគ្រោះ​ដល់​ពួក​គាត់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ស្រប​ពេល​ដែល​ការ​អប់រំ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ចំណែកឯ​ការ​បង្កើត​មុខរបរ​ផ្សេង​ទៀត ក៏​យើង​បាន​ផ្ដល់​ទៅ​ដល់​គាត់​ផង​ដែរ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​បន្ត​ទៀត ។ តើ​យើង​អភិរក្ស​ដើម្បី​អ្នក​ណា ? គឺ​ដើម្បី​គាត់​និង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់ ចុះ​ហេតុ​អ្វី​បានជា​គាត់​នៅ​តែ​បន្ត​កាប់​បំផ្លាញ​យ៉ាង​ដូច្នេះ ?

គួរ​រម្លឹក​ថា លោក​បណ្ឌិត សុខ ទូច ទ្រាំ​ជាមួយ​អ្នក​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប លែង​បាន​ហើយ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ