ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ខ្មាន់កាំភ្លើង និង​បក្ខពួក​៣​នាក់ ដែល​បា.ញ់ប្រហារ​ជនជាតិ​ចិន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្មាន់កាំភ្លើង និង​បក្ខពួក​ជនជាតិ​ចិន ដែល​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ជនជាតិ​ចិន ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១​កន្លង​ទៅ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្មាន់កាំភ្លើង និង​បក្ខពួក​ជនជាតិ​ចិន ដែល​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ជនជាតិ​ចិន ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១​កន្លង​ទៅ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់ សរុប​ចំនួន​៣​នាក់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ប្រាប់​អង្គភាព​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា ខ្មាន់កាំភ្លើង និង​បក្ខពួក​ដែល​បាញ់ប្រហារ​ជនជាតិ​ចិន​នេះ ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​កើតហេតុ ប្រមាណ​១០​ម៉ោង ពោល​នៅ​ថ្ងៃ​ទី​២១ ខែមករា ប៉ុន្ដែ​សមត្ថកិច្ច​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​នោះ​ទេ ព្រោះ​ត្រូវ​ស្រាវជ្រាវ​បន្ដ​រក​អ្នក​ពាក់ព័ន្ធ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ ទោ ជួន ណា​រិ​ន្ឋ ស្នងការ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ខ្មាន់កាំភ្លើង និង​បក្ខពួក​សរុប​៣​នាក់​នេះ គឺ​នៅ​មាន​បក្ខពួក​ក្រុម​ជន​ដៃដល់​ផ្សេង​ទៀត ដែល​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បន្ដ​ទៀត​ផង​ដែរ​។ យ៉ាងណាមិញ មនុស្ស​ទាំង​៣​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​បាន​នេះ បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​ក៏​ត្រូវ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​រួចរាល់​ហើយ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កក្រើក​ក្រុងព្រះសីហនុ ខ្មាន់កាំភ្លើង​តាម​បាញ់​ជន​រង​គ្រោះ ដូច​រឿង​ភាគ ស្លាប់​ម្នាក់​ពេល​បញ្ជូន​មក​កាន់​មន្ទី​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ផ្ទុះអាវុធ​ពី​ជនសង្ស័យ​ជា​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​បុរស​ជនជាតិ​ចិន​ដូច​គ្នា បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១​នេះ នៅ​ព្រៃ​ស្វា ក្បែរ​ឆ្នេរ​ឯករាជ្យ​ជិត​កាស៊ីណូ ជី​យ​វ​នី​សិន ស្ថិត​ក្នុង​ក្រុម​១៩ ភូមិ​១​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ជុំវិញ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ផង​ដែរ​តាម​ប្រភព ពី​សន្តិសុខ​កាស៊ីណូ​ជី​យ​វ​នី​សិន បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ខណៈ​ពេល​រូប​គាត់​កំពុង​យាម​នៅ​មុខ​កាស៊ីណូ បាន​ឬ​សំឡេង​ផ្ទុះអាវុធ ចំនួន ៣-៤​គ្រាប់ នៅ​ចម្ងាយ​ពី​២០០-៣០០​ពី​កាស៊ីណូ ហើយ​ក៏​បានឃើញ​រថយន្ត​ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9459 បើក​ចូល​មក​កាស៊ីណូ ក្នុង​បំណង​រត់គេច​ពី​ការ​បាញ់ប្រហារ ភ្លាម​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-1413 បើក​មក​ឈប់​ពីមុខ​កាស៊ីណូ ហើយ​បាន​បាញ់​មួយ​គ្រាប់​ទៀត​មក​លើ​រថយន្ត​ជន​រង​គ្រោះ រួច​ក៏​បើក​ចេញ​បាត់​ទៅ​ភ្លាម​នោះ​តៃកុង​រថយន្ត​ជា​ជនជាតិ​ខ្មែរ ក៏​បាន​គ្រា​ជន​រង​គ្រោះ​ពី​រថយន្ត​ដាក់​ក្បែរ​រថយន្ត រួច​ក៏​ដឹក​បន្ត​មក​កាន់​មន្ទី​ពេទ្យ​។

តាម​របាយការណ៍​បឋម​បញ្ជាក់​ថា ជន​រង​គ្រោះជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-9459​។ បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បន្ថែម​ថា ជន​ស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ជិះ​រថយន្ដ​មួយ​គ្រឿង​ដែល​ក្រោយមក យក​រថយន្ត​នោះ​ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេច​ខ្លួន ក្នុង​នោះ​ខ្មាន់កាំភ្លើង​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BI-1413​។ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ