ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ដោយឆែករកឃើញ​មានកាំបិតវែងខ្លី និង​ពូថៅច្រេសចាប់ ៨ដើម។ យុវជនទាំង ៤នាក់នោះ ត្រូវបានប៉ូលិសថា…

បន្ទាយមានជ័យ៖ ក្រុមអ្នកលេងកាំបិត ៤នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ដោយឆែករកឃើញ​មានកាំបិតវែងខ្លី និង​ពូថៅច្រេសចាប់ ៨ដើម។ យុវជនទាំង ៤នាក់នោះ ត្រូវបានប៉ូលិសថា ​ជា​មុខ​សញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនផងដែរ​។ យុវជនទាំងនោះ ត្រូវបានចា​ប់​ឃាត់ខ្លួន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ក្រោយទទួលព័ត៌មាន​ពីអាជ្ញាធរមូលដ្ឋាន ​​កម្លាំងអធិការដ្ឋាននគរបាលក្រុង​សិរីសោភ័ណ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន​នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប ឃាត់ខ្លួនជនត្រូវចោទ ចំនួន ៤នាក់ និងដកហូតបាន​កាំបិតវែងខ្លីពូថៅចំនួន ៨ដើម និងដំបង ៣ដើមទៀត។

លោកបានបញ្ជាក់ថា ជនត្រូវចោទនេះ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​។ ក្រោយពេលឃាត់ខ្លួនហើយ ត្រូវបាននាំយកសាកសួរនៅអធិការដ្ឋាន​នគរបាលក្រុងសិរីសោភ័ណ ដោយយោងតាមចម្លើយសារភាពជន ត្រូវចោទពីបទ​ប្រើប្រាស់គ្រឿងញៀនថែមទៀត​។

ប៉ូលិស​បានកសាងសំណុំរឿង បញ្ជូនជនទាំងនោះ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ