ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្លោងរឿងដីធ្លី ត្រូវបានចាប់ខ្លួន នៅកំពង់សោម

3 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះសីហនុ​៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ទុកថា ជាមេក្លោង​រឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋ ទៅចាប់ដីរដ្ឋ យកធ្វើជាកម្មសិទ្ធិ…

ព្រះសីហនុ​៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ទុកថា ជាមេក្លោង​រឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋ ទៅចាប់ដីរដ្ឋ យកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីសម្បទាន​សង្គមកិច្ច ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនសង្ស័យ មានឈ្មោះ អឿន ម៉ាប់ អាយុ ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើត នៅភូ​​មិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់។ បុរសនេះ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។

កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញ ចាត់ការបន្ត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើ បាននាំ​ប្រជាពលរដ្ឋមួយក្រុម មកចាប់ដីរបស់រដ្ឋ នៅចំណុចដីសម្បទានសង្គមកិច្ច នៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន រថយន្ត ១គ្រឿងម៉ាក Landrover ស៊េរីឆ្នាំ​២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរសព្ទ័១គ្រឿង​ផងដែរ៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ