ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ៣​នាក់ ករណី​តាម​បា.ញ់​សម្លា.ប់​បុរស​ចិន​ម្នាក់ ក្នុងក្រុង​ព្រះ​សីហ​នុ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ចាប់​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ និង​តាម​ចាប់ខ្លួន​បក្ខពួក…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ចាប់​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ និង​តាម​ចាប់ខ្លួន​បក្ខពួក ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត ។ ក្រៅពី​ការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព និង​ថ្នាំ​ញៀន​មួយ​ចំនួន​ថែម​ទៀត ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា ជនសង្ស័យ​ម្នាក់ និង​គូកន ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ។

ជន​រង​គ្រោះ​ឈ្មោះ ផេង ស៊ូ ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​លើ ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​ក្នុង​រថយន្ត ។ ទោះបីជា​យ៉ាងណា ភ្លាម​ៗ​នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​សាកសួរ​ចម្លើយ​ពី​ក្រុម​ជនសង្ស័យ ។

សូម​រម្លឹក​ឡើង​វិញ​ថា ជនជាតិ​ចិន​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ នៅ​ក្នុង​រថយន្ត​របស់​ខ្លួន បន្ទាប់​ពី​ត្រូវ​ខ្មាន់កាំភ្លើង ជិះ​រថយន្ត​តាម​ដេញ​បាញ់ នា​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០២១ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​នៅ​ក្នុង​មុខ​កាស៊ីណូ ជី​យ​វ​នី​សិន តាម​បណ្តោយ​ផ្លូវ​ស​ណ្ឋា​រ​គារ​ឯករាជ្យ នៅ​ចំណុច​ក្រុម​១៩ ក្នុងភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ជិៈ​រថយន្ត​ពីរ​គ្រឿង ។ ក្នុង​នោះ ជនល្មើស​ជិះ​រថយន្ត​ម៉ាក Ford Raptors ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខៈ ភ្នំពេញ 2BI-1413 បាន​ធ្វើ​សកម្មភាព​បើក​ដេញ​តាម​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ផ្លា​ក​លេខ 2AL-9459 (​រថយន្ត​ជន​រង​គ្រោះ​) ។ លុះដល់​ចំណុច​កើតហេតុ​ជនល្មើស​បាន​បើករថយន្ត​ទៅ​អែប នឹង​រថយន្ត​របស់​ជន​រង​គ្រោះ​រួច​បាន​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ