ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាល ខេត្តកំពង់ធំ បាន​បង្រ្កាប​ករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ ករណី និង​ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ កាលពីវេលាម៉ោង…

ខេត្តកំពង់ធំ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាល ខេត្តកំពង់ធំ បាន​បង្រ្កាប​ករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ ករណី និង​ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ កាលពីវេលាម៉ោង ១១ និង ០០ នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅភូមិសុភ័កមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

​​លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង​ការនគរបាលខេត្តកំពង់ធំ ប្រាប់ថា ​កម្លាំងជំនាញ បាន​ស្រាវជ្រាវ និងឃាត់ខ្លួន​បានជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវ​សារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១.ឈ្មោះ វ៉ា វី ភេទប្រុស អាយុ ២៦ឆ្នាំ ទី២.ឈ្មោះ លុត ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ និងទី៣.ឈ្មោះ ម៉ៅ លាង ភេទប្រុស អាយុ ២៣ឆ្នាំ។ អ្នកទាំងបីនាក់ រស់នៅភូមិសុភក័មង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

រីឯ​វត្ថុតាង ដែលដកហូតបាន មានម្សៅក្រាមពណ៌​សថ្លា ដែលសង្ស័យថា ជាសារធាតុ​ញៀនខុសច្បាប់ ចំនួន ០៣កញ្ចប់ មានទម្ងន់ស្មើនឹង ១៧,៣ក្រាម និងទូរស័ព្ទ​ដៃ ០១គ្រឿង។

លោកបន្ត​ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានសារភាពដូចៗគ្នាថា ពួកគេ​ទើបតែជួញដូរ និងប្រើប្រាស់ លើកទី១ទេ។ ចំណែកមេខ្លោង ដែលផ្ញើ​គ្រឿង​ញៀន​មកឲ្យនោះ ក៏ពួកគេមិនដែលស្គាល់មុខនោះដែរ។ គេទាក់ទង​តាមទូរស័ព្ទ។​ ក្រោយពីឃាត់ខ្លួនបាន ទូរស័ព្ទ ដែលពួកគេថា បានទាក់ទងនោះ ក៏ខលមិនចូល។

លោកនាយការិយាល័យ បញ្ជាក់ថា​ សម្តីនេះ ជាការសារភាពរបស់ជនសង្ស័យ ដើម្បីកុំឲ្យមានទោសធ្ងន់តែប៉ុណ្ណោះ។ ​តែបើយោងតាមព័ត៌មាន ដែលខាង​ជំនាញ​ទទួលបានវិញនោះ គឺពួកគេបានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននេះ ជាយូរ​មក​ហើយ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់៕ ដោយ៖ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ