ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ សួរសុខទុក្ខ និងនាំ​អំណោយប្រគល់កុមារកំព្រា ៣នាក់ ដែលម្ដាយ ត្រូវជនពុំស្គាល់​មុខ អារកសម្លា.ប់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនកុមារកំព្រា ៣នាក់ ដែលម្ដាយ…

ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនកុមារកំព្រា ៣នាក់ ដែលម្ដាយ ត្រូវបានជនមិនស្គាល់មុខ អារកសម្លាប់ កាលពី​ពេលថ្មីៗនេះ ។

លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ក្មួយ ជាកុមារកំព្រា ត្រូវខិតខំពង្រឹងស្មារតី និងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអនាគតល្អ។

ការចុះសួរសុខទុក្ខ និងនាំអំណោយ យកទៅ​ផ្ដល់ឲ្យដល់ផ្ទះ​ក្មួយៗទាំងនោះ បានធ្វើឡើង នៅព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។ ក្មេងកំព្រាទាំង ៣នាក់ ត្រូវរស់នៅជាមួយ​ជីដូន និងជីតា។

​​នៅក្នុងឱកាសនោះដែរ លោកស្រី តុង ណារី ប្រធានគណៈកម្មការពិគ្រោះ​យោបល់​កិច្ចការស្ត្រី និងកុមារ និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បានថ្លែងការចូលរួម រំលែកទុក្ខក្រៀមក្រំ របស់ក្មួយៗ ដែល​ម្ដាយ ឈ្មោះ អឿន រ៉េន អាយុ ៣០ ឆ្នាំ ជាស្ត្រីមេម៉ាយ ត្រូវបានជនពុំស្គាល់មុខ​សម្លាប់យ៉ាង​ឃោរឃៅ កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥មករា កន្លងទៅនេះ។ ថ្ងៃនេះ​ផងដែរ ក្នុងនាម​សម្ព័ន្ធយុវជនស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង និងក្រុមការងារ សូមនាំយកនូវអំណោយ​មកឧបត្ថម្ភដល់ក្មួយ​ មានដូចជា អង្ករ ២ បេ មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ មុង ១ ភួយ ១  និងថវិកាមួយចំនួនទៀត​។​

សូមរំលឹកថា ស្ត្រីឈ្មោះ អឿន រ៉េន អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិស្រែអ៊ុក ជាស្ត្រីមេម៉ាយមានកូន ៣នាក់ ត្រូវជនពុំស្គាល់មុខ អារកសម្លាប់ កាលពីម៉ោង ១ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៥ ​ខែមករា ឆ្នាំ២០២១។ ​មកដល់ពេលនេះ សមត្ថកិច្ច កំពុងតែ​ស្វែងរកចាប់ខ្លួនជនដៃដល់ ព្រោះបានកំណត់មុខសញ្ញារួចហើយ​៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ