ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលសីលធំប្រជុំមាសប្រាក់នៃអ្នកឆ្នាំទាំង៥លាភខ្លាំងសំណាងខ្ពស់ណា​ស់

3 ឆ្នាំ មុន

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ មក​រា ត្រូវ​នឹង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែមាឃ ជា​ថ្ងៃ​នាំ​មហាលាភ នាំ​មហា​សំណាង ជា​ថ្ងៃ​នាំ​សិរី​មង្គល​ដល់​ប្រុស​ស្រី​អ្នក​កើត​ឆ្នាំ…

កំពូល​គ្រូ​ហោរ​ចិន​សែ​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ មក​រា ត្រូវ​នឹង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែមាឃ ជា​ថ្ងៃ​នាំ​មហាលាភ នាំ​មហា​សំណាង ជា​ថ្ងៃ​នាំ​សិរី​មង្គល​ដល់​ប្រុស​ស្រី​អ្នក​កើត​ឆ្នាំ មមី ជូត រកា ខាល ឆ្លូវ លេខ​នាំ​សំណាង55555$ មាន​ហុងស៊ុយ​ល្អ​ណាស់ ង៉ូ​វ​ហេង​ឡើង​ខ្លាំង មាន​លាភ សម្បូរ​លុយ​ចាំង​ចូល​ជីវិត​លោក​អ្នក​សម្បូរហូរហៀរ និង​គិត​អ្វី​ធ្វើ​អ្វី​ក៏​បាន​សម្រេច​ផល​ល្អ ។

ឆ្នាំមមី ជា​អ្នកមាន​សំណាង​ធំ លេខ​ហេង​៤៥៩​នៅ​ក្នុង​ថ្ងៃពេញបូណ៌មី​ស្អែក​នេះ​លោក​អ្នកមាន​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មា​ន​​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំជូត មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម លេខ​លាភ​៥៥៥ នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា នៅ​ថ្ងៃពេញបូណ៌មី​ស្អែក​នេះ​លេខ​នាំ​សំណាង​៩៩៩​រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់ ឬ​ក៏​ទារប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មាន​តែ​ការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំខាល ស្អែក​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​លេខ​នាំ​ជ័យ​១៦៨ មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំឆ្លូវ នៅ​ក្នុង​ថ្ងៃពេញបូណ៌មី​ស្អែក​នេះ​លេខ​លាភ​សំណាង​៣៦៩ រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ