វិស័យទេសចរណ៍មិនអាចស្តារឡើងវិញភ្លាមៗទេបើទោះបីកូវីដស្ងប់ក្តី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិស័យទេសចរណ៍មិនអាចស្តារឡើងវិញភ្លាមៗទេបើទោះបីកូវីដស្ងប់ក្តី

1 ខែ មុន
  • Phnom Penh

វិស័យទេសចរណ៍ជាវិស័យមួយបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងពេលមានវត្តមានជំងឺកូវីដ១៩នេះ មិនថាទេសចរណ៍នៅកម្ពុជាឬសកលលោកនោះទេ។ លើសពី​នេះវិស័យនេះទំនងជាប្រើពេលវេលាយូរនៅក្នុងការស្តារឲ្យដូចដើមឡើងវិញក្រោយពីវិបត្តិកូវីដ១៩ទៅនោះ​។  ​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ថ្លែង​ ​នៅ​ក្នុងឱកាសនៃ​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធ​ ទី២៧មករានេះថាការស្តារឡើងវិញវិស័យទេសចរណ៍នឹងប្រើពេលវេលាយូរ សម្រាប់ចរន្តពិភពលោក ប៉ុន្តែលោកបានលើកឡើងថាកម្ពុជាកំពុងពង្រឹងទេសចរណ៍​ក្នុងស្រុកហើយនៅក្នុងរយៈពេលខ្លីនេះ គេការសម្លឹងទៅរកប្រទេសជិតខាង ដែលមានការគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ហើយប្រទេសទំាងនោះជាគោលដៅ…

វិស័យទេសចរណ៍ជាវិស័យមួយបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងពេលមានវត្តមានជំងឺកូវីដ១៩នេះ មិនថាទេសចរណ៍នៅកម្ពុជាឬសកលលោកនោះទេ។ លើសពី​នេះវិស័យនេះទំនងជាប្រើពេលវេលាយូរនៅក្នុងការស្តារឲ្យដូចដើមឡើងវិញក្រោយពីវិបត្តិកូវីដ១៩ទៅនោះ​។

 ​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ថ្លែង​ ​នៅ​ក្នុងឱកាសនៃ​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធ​ ទី២៧មករានេះថាការស្តារឡើងវិញវិស័យទេសចរណ៍នឹងប្រើពេលវេលាយូរ សម្រាប់ចរន្តពិភពលោក ប៉ុន្តែលោកបានលើកឡើងថាកម្ពុជាកំពុងពង្រឹងទេសចរណ៍​ក្នុងស្រុកហើយនៅក្នុងរយៈពេលខ្លីនេះ គេការសម្លឹងទៅរកប្រទេសជិតខាង ដែលមានការគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ហើយប្រទេសទំាងនោះជាគោលដៅ ក្នុងការស្តារវិស័យនេះឡើងវិញក្នុងជំហានដំបូងៗនេះ។

វិស័យទេសចរណ៍នៅកម្ពុជាបានផ្តល់ថវិកាប្រមាណ១៣%នៃផលទុនសរុបរបស់ជាតិ ក្នុងរង្វង់ថវិកាប្រមាណ៥ពាន់លានដុល្លារ។

លោក​ហូ វណ្ឌី ​ដែល​ជា​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​និងជាអ្នកដែលបាន​រកទទួលទាននៅក្នុងវិស័យនេះ​ប្រមាណ៣០ឆ្នាំមក​ហើយនោះ បានទទួចស្នើដល់​រដ្ឋាភិបាល​ជួយអន្តរាគមន៍ស្តារ​វិស័យទេស​ចរណ៍ឡើងវិញ។ លោកបាននិយាយថា បើសិនជាផលប៉ះពាល់វិស័យនេះ អូសបន្លាយយូរនោះតើជោគវាសនាអ្នកបម្រើ​ការងារក្នុងវិស័យនេះប្រមាណ៧០ម៉ឺននាក់ដោយផ្ទាល់ឬដោយប្រយោលអាចមានដល់១លាននាក់នោះនឹងទៅជាយ៉ាងណា? តើពួកគេត្រូវធ្លាស់ប្តូរការងារ​ចេញពីវិស័យទេចរណ៍ឬយ៉ាងណា?។

ឆ្លើយតបនឹងក្តីបារម្ភរបស់លោក​ហូ វណ្ឌី ​លោក​ ​វ​ង្សី ​វិស្សុត បានលើកឡើងថាការផ្លាស់ប្តូ​រ​ជំនាញ មុខរបរជាជម្រើសល្អមួយ។ លោកថាការប្តូរជំនាញពីវិស័យទេសចរណ៍ទៅជំនាញដែលសមស្របនៅក្នុងកាលៈទេសៈនេះ មិនលំបាកប៉ុន្មានទេ ដោយសារជំនាញដែលមានទីផ្សារការងារពេលនេះ ជាជំនាញល្មមៗ ដែលប្រើពេលបណ្តុះបណ្តាលក្នុងរយៈពេលខ្លីបាន។

កន្លងមក លោកស្រី ឆាយ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថាក្នុងពេលបាត់បង់ការងារធ្វើនៅពេលនេះ  អ្នកជំនាញទេសចរណ៍ បានកំពុងប្រវេប្រវារកការងារផ្សេងៗដោយមិនប្រកាន់ជំនាញដូចជា អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ បុកល្ហុងលក់តាមអនឡាញ រៀនធ្វើគ្រូទាយ លក់នំ លក់បន្លែ ជួយលក់ដីឡូពុះ ធ្វើចំការ និងកាងារសំណង់ជាដើម៕