ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​កំពូល​ទាំង​២០​នៅ​អឺរ៉ុប​នឹង​បាត់ចំណូល​២,៤​ពាន់​លាន​ដុល្លារ​ដោយ​សារ​កូ​វី​ដ

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​ការ​ព្យាករណ៍​ពី​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Deloitte បានឱ្យ​ដឹង​ថា ក្លិប​កំពូល​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទាំង​២០​នៅ​ទី្វ​ប​អឺរ៉ុប នឹង​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​ជាង​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​បញ្ចប់​រដូវ​កាល ២០២០/២០២១ ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ​១៩​។ របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា…

អន្តរជាតិ ៖ យោង​តាម​ការ​ព្យាករណ៍​ពី​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Deloitte បានឱ្យ​ដឹង​ថា ក្លិប​កំពូល​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទាំង​២០​នៅ​ទី្វ​ប​អឺរ៉ុប នឹង​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​ជាង​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​បញ្ចប់​រដូវ​កាល ២០២០/២០២១ ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ​១៩​។

របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា ក្លិប​កំពូល​ទាំង​២០​បាន​បាត់បង់​ចំណូល​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​រដូវ​កាល ២០១៩/២០ រួច​ទៅ​ហើយ ដោយសារ​តែ​ពួក​គេ​តម្រូវ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា និង​ប៉ះពាល់​ប្រាក់​ចំណូល​ពី​សិទ្ធិ​ការ​ផ្សាយ​ទូរទស្សន៍​ផង​ដែរ​។

ក្លិប​ដែល​បាត់បង់​ប្រាក់​ចំណូល​ដោយសារ​វី​ប​ត្តិ​កូ​វី​ដ សុទ្ធតែ​ចេញពី​លី​គ​កំពូល​ទាំង​៥​របស់​អឺរ៉ុប​ដែល​មាន​ដូច​ជា​៖ អង់គ្លេស​, អេ​ស្ប៉ា​ញ​, អា​ល្លឺ​ម៉​ង់​, បារាំង និង អ៊ី​តា​លី ហើយ​ក្នុង​ចំណោម​នោះ​ក្លិប Barcelona ស្ថិត​នៅ​កំពូល​តារាង​ដែល​បាត់បង់​ប្រាក់​ចំណូល​ច្រើន​ជាង​បំផុត​។

តាម​ការ​ប្រៀបធៀប​ប្រាក់​ចំណូល​សម្រាប់​រដូវ​កាល ២០១៨/២០១៩ ទៅ​នឹង​រដូវ​កាល ២០១៩/២០២០ របស់ Deloitte បាន​បង្ហាញ​ថា Barcelona បាត់​ចំណូល​ពី​១​ពាន់​លាន​ដុល្លារ​មក​នៅ ៨៦២​លាន​ដុល្លារ​។ លេខ​២ Real Madrid ពី​៩១៧​លាន​ដុល្លារ មក​នៅ ៨៦២​លាន​ដុល្លារ​។ លេខ​៣ Bayern Munich ពី​៧៩៨​លាន​ដុល្លារ មក​នៅ ៧៦៤​លាន​ដុល្លារ​។ លេខ​៤ Manchester United ពី​៨៦១​លាន​ដុល្លារ មក​នៅ ៦៩៩​លាន​ដុល្លារ​។ លេខ​៥ Liverpool ពី​៧៣២​លាន​ដុល្លារ មក​នៅ ៦៧១​លាន​ដុល្លារ​៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ