ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ៊ិន ចាន់នី៖ ប្រទេសឲ្យ​ប្រាក់​ធនាគារនៅកម្ពុជាខ្ចី​មិនខ្លាចឲ្យខ្ចីបន្តទៀតទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

វិស័យធនាគារនៅកម្ពុជាមិនដួលរលំទេនៅក្នុងពេលវិបត្តិជំងឺកូវីដ១៩នេះ ទោះបីជាប្រាក់ឥណទានបានធ្លាក់ចុះយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់​មន្រ្តីរដ្ឋាភិបាលនិងដៃក្នុងវិស័យនេះ នៅ​ក្នុង​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធទី២៧មករានេះ។ លោកអ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដានិងជា ប្រធានសមាគ​មធនាគារនៅកម្ពុជា បាននិយាយថាការមិនដួលរលំវិស័យធនាគារ​នៅកម្ពុជាក្នុងពេលកូវីដ១៩ ដោយសារយន្តការអន្តរាគមន៍របស់រដ្ឋាភិបាលមាន​ប្រសិទ្ធភាពនិងទាន់ពេលវេលា។…

វិស័យធនាគារនៅកម្ពុជាមិនដួលរលំទេនៅក្នុងពេលវិបត្តិជំងឺកូវីដ១៩នេះ ទោះបីជាប្រាក់ឥណទានបានធ្លាក់ចុះយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់​មន្រ្តីរដ្ឋាភិបាលនិងដៃក្នុងវិស័យនេះ នៅ​ក្នុង​វេទិកា​សាធារណៈ​ ​ស្តីពី​ការ​គ្រប់គ្រង​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​១​ ​នា​ព្រឹក​ថ្ងៃពុធទី២៧មករានេះ។

លោកអ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដានិងជា ប្រធានសមាគ​មធនាគារនៅកម្ពុជា បាននិយាយថាការមិនដួលរលំវិស័យធនាគារ​នៅកម្ពុជាក្នុងពេលកូវីដ១៩ ដោយសារយន្តការអន្តរាគមន៍របស់រដ្ឋាភិបាលមាន​ប្រសិទ្ធភាពនិងទាន់ពេលវេលា។ លោកបានស្នើសុំឲ្យរដ្ឋពន្យាកិច្ចអន្តរាគមន៍នោះទៀត រហូតដល់ស្ថានការណ៍វិលទៅដូចពេលមិនទាន់កូវីដ១៩។ វិធានការដែលវិស័យឯកជន ស្នើដល់រដ្ឋាភិបាលបន្តជួយនោះដូមានចជា ការរៀបចំឥណទានឡើងវិញ ការអនុគ្រោះពន្ធកាត់ទុកជាដើមនោះ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បើតាមលោកអ៊ិន ចាន់នី ដោយសារតែប្រទេសកម្ពុជាមានចំណាត់ការមានប្រសិទ្ធភាព​នៅ​ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះ ប្រទេសដែលបានផ្តល់ប្រាក់កម្ចីដល់ធនា​គារនិងគ្រឹះស្ថាន​ហិរញ្ញវត្ថុនៅកម្ពុជាកម្ចី មានទំនុកចិត្តខ្ពស់លើកម្ពុជា ហើយគេនៅតែបន្តឲ្យវិស័យធនាគារនៅកម្ពុជាខ្ចីប្រាក់ដដែល។

​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានឆ្លើយតបទៅនឹងសំណើរបស់លោកអ៊ិន ចាន់នីថា កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលមានលក្ខណៈបទបែប ទៅតាមសភាពការណ៍។ លោកថាការបន្តអនុវត្តវិធានការរៀបចំឥណទានឡើងវិញគួរតែអនុវត្តបន្តប៉ុន្តែកិច្ចការនេះទុកឲ្យធនាគាជាតិជាអ្នកសម្រេច។ ​

លោក​ ​វ​ង្សី ​វិស្សុត បានអះអាងថាប្រាក់ឥណទាននៅឆ្នាំ២០២១និងកើតឡើង ដើម្បីជំរុញខឿនសេដ្ឋកិច្ចលើវិស័យអាទិភាព។ លោកថាកាលពីឆ្នាំ២០២០មានទុន​ប្រមាណ២ពាន់លាន​ដុល្លារនៅក្នុងដៃធនាគារពាណិជ្ជដែលមិនបានទម្លាក់​ទៅឲ្យអតិថជនខ្ចី ដោយសារខ្លាចមានហានី ភ័យ ខ្ចីមិនសង ប៉ុន្តែឆ្នាំ២០២១នេះ ការផ្តល់ឥណទាននឹងមានកំណើននៅវិស័យអាទិភាព នៅក្នុងនោះថវិកាប្រមាណ ២៧០លានដុល្លារនឹងផ្តល់បន្ថែមទៅធនាគារSME និងធនាគារអភិវឌ្ឍន៍បទ​និងកសិកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ