ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ចង់ស្រី​ ប្រពន្ធ​ឱ្យ​យក​ពី​ក្រៅ​មក​ដេក កើតរឿង​ប្រច័ណ្ឌ​វាយតប់​គ្នា​របួស​រៀងខ្លួន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន នាំ​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បួន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​ឱ្យ​គ្រូពេទ្យ​រុំ​របួស​ក្រោយ​ពី​ពួកគេ​ប្រើ​អំពើ​ហិ.ង្សា​វាយតប់​ គ្នា​ក្នុងផ្ទះ​សំណាក់ មួយ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ ​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី១៥ មិថុនា ២០១០ ដោយសារ​លោក​ប្ដី​ម្នាក់នេះ​ចង់​រួមរ័ក ប៉ុន្ដែ​ប្រពន្ធ​មិន​ព្រម ក៏​ពន្យុះ​ឱ្យយក​ស្រី​ពី​ក្រៅ​មក​រួមរ័ក លុះ​ប្ដី​យក​មក​មែន ក៏​រឿង​ប្រច័ណ្ឌ​វាយតប់​គ្នា​តែ​ម្ដង ។ ប្ដី​ប្រពន្ធ​ដែល​ប្រើ​អំពើ​ហិ.ង្សា​វាយតប់

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន នាំ​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បួន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​ឱ្យ​គ្រូពេទ្យ​រុំ​របួស​ក្រោយ​ពី​ពួកគេ​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​ក្នុងផ្ទះ​សំណាក់ មួយ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ ​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី១៥ មិថុនា ២០១០ ដោយសារ​លោក​ប្ដី​ម្នាក់នេះ​ចង់​រួមរ័ក ប៉ុន្ដែ​ប្រពន្ធ​មិន​ព្រម ក៏​ពន្យុះ​ឱ្យយក​ស្រី​ពី​ក្រៅ​មក​រួមរ័ក លុះ​ប្ដី​យក​មក​មែន ក៏​រឿង​ប្រច័ណ្ឌ​វាយតប់​គ្នា​តែ​ម្ដង ។ ប្ដី​ប្រពន្ធ​ដែល​ប្រើ​អំពើ​ហិង្សា​វាយតប់ ទាត់​ធាក់​គ្នា រហូត​ចូល​មន្ទីរពេទ្យ​នេះ ត្រូវ​គេស្គាល់​ថា នាង​ប្រពន្ធ​ឈ្មោះ​ទូច ដា អាយុ​៣៣ ឆ្នាំ រីឯ​ប្ដី​ឈ្មោះ​ឃិ​ន ភាព អាយុ​៣៦​ឆ្នាំ ពួកគេ​មានមុខ​របរ​ធ្វើ​ចំការ រស់នៅ​ខេត្ដ​កែប ។

បុរស​ជា​ប្ដី​បាន​និយាយ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ពួកគេ​បាន​នាំ​គ្នា​ជិះ​រថយន្ដឈ្នួល​ពី​ផ្ទះ​នៅ​ឯ​ខ​ត្ដកែប ដើម្បី​មក​លេង​រាជធានី​ភ្នំពេញ ព្រោះខានមក​លេង​ជា​យូរ​ឆ្នាំ​មក​ហើយ ក្រោយ​ពីដើរ​លេង​ពេញ​មួយ​យប់​ថ្ងៃ​ទី​១៤ មិថុនា ពួកគេ​ក៏​ជួល​បន្ទប់​ផ្ទះសំណាក់​ម្ដុំ​ផ្សារ​សូ​រិ​យា​ស្នាក់ នៅ​មួយ​យប់​ថ្លៃ​៧​ដុល្លារ ។បុរស​ជា​ប្ដី​បន្ដ​ថា ខណៈ​ពេល​ងូតទឹក​រួចរាល់ រូបគេ​មាន​អារម្មណ៍​ចង់​រួមរ័ក ហើយ​សុំ ប្រពន្ធ​…​ប៉ុន្ដែ​នាង​ប្រកែក ព្រមទាំង​ពោល ពាក្យបញ្ឈឺ​ចិត្ដ​ថា “​បើ​ចង់​ណាស់​ទៅ​ហៅ​ស្រី ពី​ក្រៅ​មក​ដេក​ទៅ​” ពេល​នោះ​គេ​ក៏​តប​វិញ ថា​ពិត​ឬ? បន្ទាប់​មកក៏​បើកទ្វារ​បន្ទប់​ចុះ​ទៅ ហៅ​ស្រី​មក​ដេក​ជាមួយ​មែន ព្រោះ​មាន អារម្មណ៍​ពុះកញ្ជ្រោល​មិន​អាច​ទ្រាំ​បានឡើយ ។ បន្ទាប់​ពី​រួមរ័ក​ជាមួយ​ស្ដ្រី​រកស៊ី​ផ្លូវភេទ​រួច ស្រី​នោះ​ក៏​ចេញ​ទៅ​បាត់ ស្រាប់តែ លោកស្រី​ជា​ប្រពន្ធ​របស់​ខ្លួន​កើតរឿង​ប្រច័ណ្ឌ​ក្រេវក្រោធ​រហូត​វាយតប់​គ្នា​ខ្លាំងក្លា​តែ​ម្ដង ។