កូវីដ-១៩នៅថៃ ថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ៨១៩ករណី និងស្លា.ប់ម្នាក់
បាងកក ៖ នៅថ្ងៃពុធ ទី២៧ មករា ២០២១នេះ ប្រទេសថៃ បានរាយការណ៍អំពីករណីអ្នកជំងឺកូវីដ-១៩ បានស្លាប់ម្នាក់ និងករណីឆ្លងថ្មី…
បាងកក ៖ នៅថ្ងៃពុធ ទី២៧ មករា ២០២១នេះ ប្រទេសថៃ បានរាយការណ៍អំពីករណីអ្នកជំងឺកូវីដ-១៩ បានស្លាប់ម្នាក់ និងករណីឆ្លងថ្មី…
បាងកក ៖ នៅថ្ងៃពុធ ទី២៧ មករា ២០២១នេះ ប្រទេសថៃ បានរាយការណ៍អំពីករណីអ្នកជំងឺកូវីដ-១៩ បានស្លាប់ម្នាក់ និងករណីឆ្លងថ្មី ចំនួន ៨១៩ករណីបន្ថែម ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Covid-19 បាននិយាយថា អ្នកស្លាប់ចុងក្រោយ គឺជាបុរសជនជាតិថៃម្នាក់ អាយុ៥៦ឆ្នាំ ដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល ។ អ្នកជំងឺ ត្រូវបានគេដាក់បំពង់ខ្យល់ ជំនួយដង្ហើម ស្ថានភាពរបស់គាត់ នៅតែមានសភាពធ្ងន់ធ្ងរ ហើយគាត់បានទទួលមរណភាព នៅម៉ោងប្រហែល ១០យប់ថ្ងៃចន្ទទី២៥ មករា ។
វេជ្ជបណ្ឌិត Taweesilp បានបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៨១៩ករណីថ្ងៃនេះ មានចំនួន ៨០៨ករណី ត្រូវបានបញ្ជាក់តាមរយៈការស្វែងរកឃើញឆ្លងនៅក្នុងសហគមន៍ និងចំនួន ១១ករណីទៀត ជាករណីនាំចូល ។
ករណីឆ្លងក្នុងសហគមន៍ភាគច្រើន គឺកម្មករចំណាកស្រុក នៅខេត្តសាមុតសាខុន មានចំនួន ៧១៤នាក់ ។
ករណីនាំចូលចំនួន ១១ករណី រួមមាន អ្នកដំណើរមកពីចក្រភពអង់គ្លេស (៣នាក់) អារ៉ាប់រួមអេហ្ស៊ីប (១នាក់) អ៊ីរ៉ង់ (១នាក់) ប៉ូឡូញ (១នាក់) ម៉ូហ្សំប៊ិក (១នាក់) បារ៉ែន (១នាក់) ស៊ុយអែត (២នាក់) និងឥណ្ឌូណេស៊ី (១នាក់) ។
គិតមកដល់ថ្ងៃទី២៧ មករា ២០២១នេះ ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ សរុបកើនឡើងដល់ ១៥,៤៦៥ ករណី ។ ក្នុងនោះអ្នកជំងឺ ១១.០៥៤នាក់ បានជាសះស្បើយ ហើយ ៤,៣៣៥នាក់ កំពុងទទួលការព្យាបាល ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៦ នាក់ ៕
ចែករំលែកព័តមាននេះ