មក​ដល់​ភ្លាម Thomas Tuchel ត្រៀម​រុះ​រើ​កីឡាករ Chelsea – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​ដល់​ភ្លាម Thomas Tuchel ត្រៀម​រុះ​រើ​កីឡាករ Chelsea

1 ខែ មុន

អង់គ្លេស ៖ Chelsea បាន​សម្រេច​តែងតាំង​លោក Thomas Tuchel អតីត​គ្រូបង្វឹក​ក្រុម Paris St-Germain ជា​គ្រូ​ថ្មី​របស់​ពួក​គេ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ…

អង់គ្លេស ៖ Chelsea បាន​សម្រេច​តែងតាំង​លោក Thomas Tuchel អតីត​គ្រូបង្វឹក​ក្រុម Paris St-Germain ជា​គ្រូ​ថ្មី​របស់​ពួក​គេ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ក្នុង​កិច្ចសន្យា​រយៈពេល​១៨​ខែជាមួយ​ជម្រើសបន្ថែម​នៅ​ពេល​ក្រោយ​។ ពោល​គឺ​១​ថ្ងៃ​បន្ទាប់​ពី​លោក Frank Lampard ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នេះ​។

គ្រូបង្វឹក​សញ្ជាតិ​អា​ល្លឺ​ម៉​ង់វ័យ​៤៧​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ពេញ​សិទ្ធិ​ទី​១១ហើយដែល​ទទួល​បាន​សេចក្តី​ទុកចិត្ត​ដោយ​ម្ចាស់​ក្លិប​គឺ​លោក Roman Abramovich ឱ្យ​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea ចាប់តាំងពី​រូប​លោក​បាន​ទិញ​ក្លិប​មួយ​នេះ​កាលពី​ឆ្នាំ ២០០៣​។

ជាមួយ​បទ​ពិសោធ​ន៏​ដឹកនាំ​ក្រុម​ធំ Thomas Tuchel នឹង​រុះ​រើស​កីឡាករ​ក្នុង​ក្រុម​ថ្មី​របស់​ខ្លួន ហើយ​ក៏​ត្រៀម​ស្នើ​សុំកញ្ចប់​ថវិកា​ពី​ម្ចាស់​ក្លិប ដើម្បី​នាំ​យក​កីឡាករ​លំដាប់ពិភពលោក​មក​កាន់​ក្លិបមួយ​នេះ ដើម្បីឆ្លើយ​តប​តាម​ប្រព័ន្ធ​លេង​របស់​គាត់​។

Tuchel នឹង​ដឹកនាំ​ប្រកួត​លើក​ដំបូង​នៅ​ក្នុង​កីឡដ្ឋាន Stamford Bridge តែ​ម្តង សម្រាប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២០​នៃ​ក្រប​ខណ្ឌ Premier League នៅ​ពេល​ដែល Chelsea ទទួល​ក្រុម​ភ្ញៀវ Wolves នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។

ប​ច្ចប្ប​ន្ន Chelsea កំពុងត្រដាបត្រដួសដោយ​ឈរ​នៅ​លេខ​១០​ក្នុង​តារាង​បណ្តោះអាសន្ន​ មាន​២៩​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City រហូត​ដល់​១២​ពិន្ទុ។ វានឹងក្លាយជា​បន្ទុក​​ដ៏​ធំ​មួយ​សម្រាប់​លោក Tuchel ក្នុង​ការ​ជួយ Chelsea ដើម្បីប្រជែង​យក​តំណែង Top 4៕ (ដកស្រង់ចេញពី BBC និង Dailymail)