ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​រវាង Zlatan នឹង Lukaku ផ្អើល​កីឡដ្ឋាន San Siro

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្រុម Inter Milan បាន​ផ្តួល​ក្រុម AC Milan ក្នុង​លទ្ធផល ២-១…

អ៊ី​តា​លី ៖ ក្រុម Inter Milan បាន​ផ្តួល​ក្រុម AC Milan ក្នុង​លទ្ធផល ២-១ ក្នុង​ពានរង្វាន់ Italy Cup នៅ​ឯ​កីឡដ្ឋាន San Siro កាលពី​យប់​ម្សិលមិញ ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

AC Milan បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៣១ ដែល​រកបាន​ដោយ​កីឡាករ Zlatan Ibrahimovic​។ ប៉ុន្តែ​ជិត​ចប់​តង់​ទី​១​ទៅ​ហើយ ជម្លោះ​រវាង Ibrahimovic និង Romelu Lukaku បាន​កើតឡើង​ដោយ​មានការ​ជល់​ក្បាល​គ្នា និង​បោះពាក្យ​សំដី​ជេរ​ប្រមាថ​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង។ ហើយ​ជា​លទ្ធផល​អ្នក​ទាំង​២សុទ្ធតែ​ទទួល​បាន​កាត​លឿង​រៀងខ្លួន​។

ចូល​ដល់​តង់​ទី​២ Ibrahimovic ធ្វើកំហុសទទួល​បានកាត​លឿង​លើក​ទី​២​ស្មើនឹង​កាត​ក្រហម​នៅ​នាទី​៥៨ បន្ទាប់​ពី​​ទាក់​ជើង​កីឡាករ Aleksandar Kolarov​។ ការ​ប្រកួត​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​ដោយ Inter Milan មានឱកាស​សម្រុក​រហូត​រកបាន​គ្រាប់​បាល់​វាយបក​យកឈ្នះ​ចំនួន​២​គ្រាប់ ដែល​រកបាន​ដោយ Lukaku ដែលជា​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៧១ និង Christian Eriksen នៅ​នាទី​៩០+៧៕