ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​របាំង​ស្បៃ​មុង​ជិត​កន្លះ​គីឡូម៉ែត្រ និង​លែង​កូន​ត្រី​ជាង​៤០០​គីឡូក្រាម

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ របាំង​ស្បៃ​មុង​ប្រវែង​ជិត​៥០០​ម៉ែត្រ និង​លប​លូ​ស្បៃ​មុង​ចំនួន​១៦​មាត់ ត្រូវ​បាន​មន្ត្រីសង្កាត់​ជលផល​បរិបូរណ៍ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រែក​តា​ពេ​ជ ភូមិ​ឆ្នុកទ្រូ…

ខេត្តកំពង់ឆ្នាំង ៖ របាំង​ស្បៃ​មុង​ប្រវែង​ជិត​៥០០​ម៉ែត្រ និង​លប​លូ​ស្បៃ​មុង​ចំនួន​១៦​មាត់ ត្រូវ​បាន​មន្ត្រីសង្កាត់​ជលផល​បរិបូរណ៍ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រែក​តា​ពេ​ជ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​លួច​ធ្វើ​សកម្មភាព លួច​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​។

លោក ឈឹ​ម បាន នាយ​សង្កាត់​រដ្ឋបាល​ជលផល​បរិបូរណ៍​បានឱ្យ​ដឹង​ថា​៖ ដោយ​ទទួល​បានការ​ណែនាំ​ពី​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្តី​ពី​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឱ្យ​ដូច​ភ្លៀងរលឹម ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស នៅ​ចំណុច​ព្រែក​តា​ពេ​ជ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​។

ជា​លទ្ធផល សមត្ថកិច្ច​បង្ក្រាប​របាំង​ស្បៃ​មុង​ប្រវែង ៤៨០​ម៉ែត្រ​, លប​លូ​ស្បៃ​មុង ចំនួន​២០​គ្រឿង​, បង្គោល ២៥០​ដើម និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ទន្លេ​វិញ​ជាង​៤០​គីឡូ​ក​ក្រាម​។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​ក​កម្លាំង​សរុប​១១​នាក់ មធ្យោបាយ កាណូត​បា​ឡា​ស្មាច់​៣​គ្រឿង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ