ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ខ្វះខាត ២៥៩គ្រួសារ នៅស្រុកសាលាក្រៅ ទទួល​អំណោយ​មនុស្សធម៌

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានចុះស្រង់ស្ថិតិ​ប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតនូវស្បៀងអាហារ ដោយសារជួបវិបត្តិនៃជម្ងឺកូវីដ-១៩ រួចមក ​នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត…

ខេត្តប៉ៃលិន​៖ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានចុះស្រង់ស្ថិតិ​ប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតនូវស្បៀងអាហារ ដោយសារជួបវិបត្តិនៃជម្ងឺកូវីដ-១៩ រួចមក ​នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក​ សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុ​មការងារ​ ជួបសំណេះ​សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាស្បៀងអាហារ ចែកជូនដល់ពួកគាត់តែម្តង​។

គ្រឿងឧបភោគបរិភោគ ដែលផ្តល់ជូន​ពលរដ្ឋ ១គ្រួសារៗ​ រួមមាន​៖ អង្ករ ៤០គីឡូ​ក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធដបធំ ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា ៥០០០០រៀល។ ទាំងនេះ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ២៥៩គ្រួសារ ដែល​ខ្វះខាត ក្នុងវិបត្តិនៃជម្ងឺកូវីដ-១៩ ចំនួន ៤ឃុំ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។

ក្នុងនោះ​ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការ ក៏ទទួលបានថវិកាចំនួន ៥០០០០រៀល បន្ថែមពីលោក​ អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាស្វាមីលោកស្រី បាន ស្រីមុំ ផងដែរ​។

លោកស្រី បាន ស្រីមុំ ​មានប្រសាសន៍ថា ​ដោយសារបញ្ហាវិបត្តិជំងឺ​កូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេល​មិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបាន ដូចកាលពីមុន​។

លោកស្រី​បន្តទៀតថា អំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយ​សម្រាលបន្ទុកមួយរយ:ពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត​។

លោកស្រីអភិបាលខេត្ត បញ្ជាក់ថា ករណីប្រជាពលរដ្ឋឆ្លងជំងឺ​កូវីដ-១៩ ទាំង ១៤នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅ​ខេត្តប៉ៃលិន​នោះឡើយ។ ​អ្នកជំងឺ​កូវីដ-១៩ ទាំងអស់នោះ បានជាសះស្បើយទាំងស្រុង ចំនួន​ ១៣នាក់ហើយ។ អាជ្ញាធរខេត្ត ក៏បានជូនដំណើរឱ្យពួកគាត់ត្រឡប់ទៅ​ផ្ទះសម្បែងរៀងៗខ្លួនវិញ។ នៅសល់តែម្នាក់ប៉ុណ្ណោះ​។

លោកជំទាវ ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថាន​ជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព ។​ យើងក៏​ត្រូវ​ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះជំងឺ​កូវីដ-១៩ ដ៏​កាចសាហាវ​ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែល ជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍​។ ម្យ៉ាងវិញទៀត មន្រ្តីមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់​ពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ​ជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ជួយសម្រួលទុក្ខលំបាក​របស់ប្រជាពលរដ្ឋគ្រប់​កាល:ទេស:​។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអប់រំណែនាំដល់មន្រ្តីនៅតាមអង្គភាពនានា និងនៅក្នុងមូលដ្ឋាន គឺមិនត្រូវជាមន្រ្តីផ្លែល្វា និងមន្រ្តីឡេមឡឺមនោះឡើយ។ ​មន្រ្តីផ្លែល្វា ជាមន្រ្តី​ល្អតែនៅនឹងមុខ មិនយកចិត្តទុកដាក់នឹងការងារ។ រីមន្រ្តីឡេមឡឺម បានតែ​អេបអប ដើរហែ​ហមយកមុ​ខ​យកមាត់ តែចំណែកការងារ គ្មានឆន្ទ: និងមិនស្មោះត្រង់ ដោយទម្លាក់កំហុសទៅលើអ្នកដទៃ​។ លើសពីនេះ យុវជនទាំងអស់ ត្រូវកសាង​សមត្ថភាពរបស់ខ្លួន ឱ្យបានចេះដឹងជ្រៅជ្រះ ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបន្តវេណ​នៅថ្ងៃអនាគត៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ