ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ហាម​សិស្ស​ស្ពាយ​កាបូប​លើស​ពី​10%​នៃ​ទម្ងន់​ខ្លួន

8 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា រដ្ឋ​មហា​រា​ស្ត្រា (Maharashtra ) បាន​ចេញ​សេចក្តីណែនាំ​ដល់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ឱ្យ​ដាក់​បម្រាម​កូនចៅ​របស់​ខ្លួន​កុំឱ្យ​ស្ពាយ​កា​តាប​ធ្ងន់​លើស​ពី​១០% នៃ​ទម្ងន់​ខ្លួន

 AFP  កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា រដ្ឋ​មហា​រា​ស្ត្រា (Maharashtra ) បាន​ចេញ​សេចក្តីណែនាំ​ដល់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ឱ្យ​ដាក់​បម្រាម​កូនចៅ​របស់​ខ្លួន​កុំឱ្យ​ស្ពាយ​កា​តាប​ធ្ងន់​លើស​ពី​១០% នៃ​ទម្ងន់​ខ្លួន ដើម្បី​ការពារ​សុខភាព​រាង​កាយ​របស់​កុមារ​ក្នុង​ពេល​អនាគត ។

អភិបាល​រដ្ឋ​បាន​ចេញ​បំរាម​ថ្មី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​កំណត់​ដល់​កុមារ​អាយុ​ចាប់ពី​៥​ឆ្នាំ ដែល​ចូល​រៀន​ថ្នាក់​ទី​១ ត្រូវ​យក​កា​តាប​ដាក់​ថ្លឹង​ពេល​ទៅ​ដល់​សាលារៀន ដើម្បី​ត្រួតពិនិត្យ​កា​តាប​មិន​ឱ្យ​លើស​ពី​២,៥​គីឡូក្រាម ។ បើ​សិស្ស​ថ្នាក់​ទី​៨ ដែល​មាន​អាយុ​១២​ឆ្នាំ ត្រូវ​យួរ​កា​តាប​ទម្ងន់​មិន​លើស​ពី​៤,២​គីឡូក្រាម ដើម្បី​កុំឱ្យ​ឆ្អឹងខ្នង និង​ឆ្អឹងសន្លាក់​រង​របួស ។

លោក​ណា​ន គូ​ម៉ា មន្ត្រី​មន្ទីរ​អប់រំ​ក្នុង​រដ្ឋ Maharashtra បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ថា «​លក្ខខណ្ឌ​ទូទៅ គឺ​កាបូប​សិស្ស​ត្រូវ​មាន​ទម្ងន់​មិន​លើស​ពី​១០%​នៃ​ទម្ងន់​ខ្លួន​របស់​កុមារ​។ កន្លង​មក​យើង​ប្រទះ​ឃើញ​កុមារ​យួរ ឬ​ស្ពាយ​កា​តាប​ទម្ងន់​ពី​២០%​ទៅ​៣០% នៃ​ទម្ងន់​ខ្លួន ព្រោះ​មាន​ផ្ទុក​សៀវភៅ ផ្សេង​ៗ និង​ឧបករណ៍​សិក្សា​ដែល​មិន​ចាំបាច់​ជា​ច្រើន ឬ​គ្រឿងសំអាង​នានា ។ ការ​ស្ពាយ​ធ្ងន់​បែប​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ឆ្អឹងខ្នង និង​ឆ្អឹងសន្លាក់ រួម​ទាំង​បង្ក​ភាព​តប់ប្រមល់ និង​នឿយណាយ​ដល់​ខ្លួន ។ ដើម្បី​មានឱកាស​សិក្សា​បន្ត​នៅ​ថ្នាក់ខ្ពស់ សិស្ស​ឥណ្ឌា​ភាគច្រើន​ប្រកួតប្រជែង​ក្នុង​ថ្នាក់ ដោយ​យក​សៀវភៅ និង​ឧបករណ៍​សិក្សា​ច្រើន​តាម​ខ្លួន ។

អាជ្ញាធរ​បាន​អំពាវនាវ​ដល់​គ្រូ​ត្រូវធ្វើ​កាលវិភាគ​ឱ្យ​សិស្ស​ធ្វើ​លំ​ហាត់​នៅផ្ទះ ដើម្បី​ឱ្យ​សិស្ស​មិន​ចាំបាច់​យក​សៀវភៅ​ច្រើន​ក្បាល​តាម​ខ្លួន និង​ស្នើ​ដល់​អាណាព្យាបាល​របស់​សិស្ស​ត្រូវ​ពិនិត្យ​កុំឱ្យ​កូន​យក​ឧបករណ៍​លើស​កំណត់ ៕