ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ឡោម​ព័ទ្ធ​វីឡា ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បំបាំងកាយ​បាត់​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​មួយ​កន្លែង​របស់​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ល្បីឈ្មោះ ដែល​ការ​ឡោម​ព័ទ្ធ​នេះ មាន​បំណង​ឃាត់ខ្លួន​លោកស្រី​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​មួយ​កន្លែង​របស់​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ល្បីឈ្មោះ ដែល​ការ​ឡោម​ព័ទ្ធ​នេះ មាន​បំណង​ឃាត់ខ្លួន​លោកស្រី​ឧកញ៉ា តាម​ដីកាតែ​ម្ដង ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ ដោយ​សង្ស័យ​ថា លោកស្រី​ឧ​ញ៉ា​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​ស្ថិត​នៅ​ក្នុង​បុរី​មូ​ន​ថោ​ន (MOON TOWN) ក្នុងភូមិ​គោក​ចំបក់ សង្កាត​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពុំ​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ អះអាង​ថា មានរឿង​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ទើប​ឈាន​ដល់​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ ទៅ​ឡោម​ព័ទ្ធ​វីឡា​មួយ​នេះ យ៉ាង​ជុំ​ជិត​បែប​នេះទេ ។

បើ​យោង​តាម​ការ​បង្ហើប ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​វីឡា​ខាងលើ មានរឿង​បរិហារកេរ្តិ៍​ ទៅ​លើ​លោក​ជំទាវ​មាន​ឥទ្ធិពល​ចំនួន ២​រូប ហើយ​ត្រូវ​បាន​លោក​ជំទាវ​ទាំង ២​រូប​នោះ ដាក់​ពាក្យ​ប្ដឹង ​ទៅ​កាន់​នគរបាល​ក្រសួងមហាផ្ទៃ ។ រហូត​ដល់​សំណុំរឿង​ធ្លាក់​ដល់​ដៃ​តុលាការ ទើប​មាន​ដីកាកោះ​អញ្ជើញ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី រូប​នេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ច្រើន​លើក ប៉ុន្តែ​សា​ម៉ី​ខ្លួន មិន​ព្រម​ចូល​ ទើប​ពេល​នេះ ឈាន​ដល់​ដីកានាំខ្លួន​តែ​ម្តង ។

ប្រភព​ដដែល បាន​ប្រាប់​កោះសន្តិភាព​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ទៅ​តាម​ឃ្លាំមើល លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​តាំង​តែ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល មក​ម្ល៉េះ ដោយ​មាន​ទាំង​មេធាវី ដើមបណ្ដឹង ក៏​ចុះ​ទៅ​ដែរ ក្នុង​បំណង​ឃាត់ខ្លួន​ឧកញ៉ា​រូប​នេះ ។ ប៉ុន្តែ​ការ​ឃ្លាំមើល​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​កម្លាំង​សម្រេច​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​នោះ​តែ​ម្ដង ខណៈនោះ​បាន​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ព​ណ៍​ស ១​គ្រឿង​បើក​ចេញពី​វីឡា​នេះ ហើយ​កម្លាំង​បាន​ឃាត់​ដែរ ប៉ុន្តែ​មិន​បាន​រក​ឃើញ​សា​ម៉ី​ខ្លួន ជិះ​ក្នុង​រថយន្ត​នេះ​ឡើយ បន្ទាប់​មក​កម្លាំង​បាន​ដោះ​លែង​រថយន្ត​នោះ​ទៅ​វិញ ។

ទាក់ទង​ទៅ​និង​រឿងរ៉ាវ​នេះ​ពុំ​ទាន់​ដឹង​ថា តើ​ពិតប្រាកដ​បែប​ណា​នៅឡើយ​ទេ ហើយ​មានការ​និយាយ​ត​ៗ គ្នា​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​កំពុង​គេចខ្លួន​ហើយ ក៏​ពុំ​ទាន់​ដឹង​ថា មាន​វាសនា​បែប​ណា​នៅឡើយ​ដែរ ។

គួរ​រម្លឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចូល​មក​បំភ្លឺ​ ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​ចូល​មក​បំភ្លឺ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍​ជា​សាធារណៈ​ ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្ដ​ទៅ​ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែបែរជា​ឃើញ​វត្តមាន​នា​ព្រឹក​ថ្ងៃ​ទី​២៣ ទៅ​វិញ មិនដឹង​ជា​មូលហេតុ​អ្វី បានជា​លោកស្រី​ឧកញ៉ា មក​បំភ្លឺ​ មុន​កាលកំណត់​ដូច្នេះ​នោះ​ទេ ។

សូម​ជម្រាប​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មាន​អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V01 តាម​បណ្ដោយ​ផ្លូវ គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ កាលនោះ បន្ទាប់​ចូល​មក​បំភ្លឺ រយៈពេល​ជិត​២​ម៉ោង​រួច លោកស្រី អ៊ា​ន សៀវ​ម៉ី ចេញពី​តុលាការ​វិញ គាត់​មិន​បាន​បកស្រាយ​អ្វី ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នោះ​ទេ រួច​ឡើង​រថយន្ត​ម៉ាក Prus ជិះ​ចេញ​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ