ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​រ៉េ​បកូរ៉េ​​សំបូរ​រឿងអាស្រូវ​ម្នាក់​​បាត់​បង់ជីវិត មិនដឹងមូលហេតុ​

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​តារាចម្រៀង​រ៉េ​ប Iron ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ប្រកួត​កម្មវិធី «Show Me the Money 3»…

កូរ៉េ​ខាងត្បូង ៖ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​តារាចម្រៀង​រ៉េ​ប Iron ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ប្រកួត​កម្មវិធី «Show Me the Money 3» ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ខាងក្រៅ​អាគារ​អា​ផាត​មិន​ស្នាក់​នៅ​របស់​គាត់​ក្នុង​ទីក្រុង​សេ​អ៊ូ​ល (Seoul) កាលពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមករា កន្លង​ទៅ​។

ប្រភព​ពី​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា តារាចម្រៀង​រ៉េ​ប​វ័យ​១៩​ឆ្នាំ​ដែល​មានឈ្មោះ​ពិត​ថា Jung Hun-cheol ត្រូវ​បាន​សន្តិសុខ​ប្រទះ​ឃើញ​ដេក​ស្តូក​​ស្តឹង​នៅ​សួនច្បារ​ខាងក្រៅ​អគារ​អា​ផាត​មិន​របស់​គាត់​នៅ​ម៉ោង​ប្រមាណ​១០​និង​២៥​នាទី​ព្រឹក ដោយ​មាន​ហូរ​ឈាម​ថែម​ទៀត​ផង​។ ភ្លាម​ៗ​នោះ​គេ​បាន​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

នៅ​មិន​ទាន់​មានការ​អះអាង​ណាមួយ​ជុំវិញ​ករណី​បាត់បង់​ជីវិត​តារា​ប្រុស​រូប​នេះ​នៅឡើយ​ទេ ​ខណៈ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​។

សូម​រំលឹក​ថា នៅ​ចុងឆ្នាំ​២០២០ ​តារារ៉េប​មួយរូប​ខាងលើនេះ​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ចាប់ រំ.លោ.ភ ​អនីតិជន​ដែល​ជា​មិត្ត​រួម​បន្ទប់​របស់​គាត់​ ហើយ​កន្លង​មក គាត់​ក៏​រង​ការ​ចោទប្រកាន់​ពី​បទ ​រំ.លោ.ភ​ មិត្ត​ស្រី​កាលពី​ឆ្នាំ​២០១៨​។ ហើយ​ឆ្នាំ​២០១៦ គាត់​ក៏​ជាប់ចោទ​លើ​ការ​ប្រើប្រាស់​កញ្ឆា​ខុសច្បាប់​ផង​ដែរ​៕ (​ដកស្រង់​ចេញពី South China Morning Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ