ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិចិត្រករ​វ័យ​ចំណាស់​ចំណាយពេល​រស់នៅ​ក្នុង​រូងភ្នំ​30​ឆ្នាំ

8 ឆ្នាំ មុន

បុរស​វ័យ​៦៧​ឆ្នាំ​ឈ្មោះ Song Chuanzhong រស់នៅ​ខេត្ត Giuzhou ភាគ​និរតី​ប្រទេស​ចិន បាន​ចំណាយពេល​រស់នៅ និង​គូរគំនូរ​ក្នុង​រូងភ្នំ​អស់​រយៈពេល​៣០​ឆ្នាំ ។
រូងភ្នំ​នោះ​មាន​ទំហំ​៥០​ម៉ែត្រការ៉េ

បុរស​វ័យ​៦៧​ឆ្នាំ​ឈ្មោះ Song Chuanzhong រស់នៅ​ខេត្ត Giuzhou ភាគ​និរតី​ប្រទេស​ចិន បាន​ចំណាយពេល​រស់នៅ និង​គូរគំនូរ​ក្នុង​រូងភ្នំ​អស់​រយៈពេល​៣០​ឆ្នាំ ។
រូងភ្នំ​នោះ​មាន​ទំហំ​៥០​ម៉ែត្រការ៉េ និង​ពោរពេញ​ទៅ​ដោយ​សសរ និង​ចម្រូង​ថ្មភ្នំ ។ មាន​តែ​គ្រែ តុ​ផឹក​ទឹកតែ និង​តុ​ធំ​មួយ​ប៉ុណ្ណោះ​សម្រាប់​លោកតា​រូប​នោះ​អង្គុយ​គូរគំនូរ​ក្នុង​រូងភ្នំ ។

លោកតា Song ដាក់​ឈ្មោះ​រូងភ្នំ​នោះ​ថា «Qing Xuan» មាន​ន័យ​ថា «​ស្ងប់ស្ងាត់ និង​អាថ៌​កំបាំង​» ។ លោកតា Song និយាយ​ថា «​រស់នៅ​ក្នុង​រូងភ្នំ​អស់​រយៈពេល​៣០​ឆ្នាំ​កន្លង​មកនេះ ខ្ញុំ​ទទួល​បាន​ជីវិត​រស់នៅ​យា​៉​ង​ស្ងប់ស្ងាត់​ជាមួយនឹង​ធម្មជាតិ ព្រមទាំង​មាន​អារម្មណ៍​ស្រស់ថ្លា និង​បំផុសគំនិត​ក្នុង​ការ​គូរគំនូរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​» ។
រាល់​ស្នាដៃ​គំនូរ​របស់​លោកតា​វ័យ​៦៧​ឆ្នាំ​រូប​នោះ ទាក់ទាញ​ក្រសែភ្នែក​មហាជន ហើយ​តែងតែ​យក​ទៅ​លក់​នៅ​ក្នុង​ទីក្រុង​ហុងកុង ៕
                     ជួប សុខ​ជា