ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​សព​មន្ត្រី​ពន្ធនាគារ​ខេត្ត ទទួល​ប្រាក់​ឧបត្ថម្ភ​របស់​សមាគម​ហើយ ក្រោយ​ទម្លាយ​រឿង​ជា​សាធារណៈ

3 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ចិត្ត​អាណិត​ភរិយា​សព​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់​សម្រក់​ទឹកភ្នែក​ទម្លាយ​រឿង​ជា​សាធារណៈ រៀបរាប់​រឿង​ប្ដី​ស្លាប់​ជាង​៣​ខែ​មក​ហើយ នៅ​តែ​មិន​អាច​បើកប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​របស់​សមាគម​បាន​ទេ ។ បន្ទាប់​ពី​មានការ​អន្តរាគមន៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១…

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ចិត្ត​អាណិត​ភរិយា​សព​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់​សម្រក់​ទឹកភ្នែក​ទម្លាយ​រឿង​ជា​សាធារណៈ រៀបរាប់​រឿង​ប្ដី​ស្លាប់​ជាង​៣​ខែ​មក​ហើយ នៅ​តែ​មិន​អាច​បើកប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​របស់​សមាគម​បាន​ទេ ។ បន្ទាប់​ពី​មានការ​អន្តរាគមន៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ឆ្នាំង បាន​បើកប្រាក់​ឧបត្ថម្ភ​របស់​សមាគម ជូន​ភរិយា​នៃ​សព​ហើយ ។

លោកស្រី វង្ស វ​ណ្ណា​រី អាយុ​៦០​ឆ្នាំ ជា​ភរិយា​របស់​លោក​វីរ​សេនីយ៍​ទោ ពេជ្រ សុខ អាយុ​៦២​ឆ្នាំ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បាន​ទទួលមរណភាព ជាង​៣​ខែ​មក​ហើយ ដោយ​រោគារ​ពា​ធ ដែល​មាន​ទីលំនៅ ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​លោកស្រី វង្ស សុ​វ​ណ្ណា​រី បាន​ប្រាប់​ថា ក្រោយ​មានការ​ជួយ​សម្របសម្រួល​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត​សា​វឿ​ន អគ្គស្នងការ នគរបាល​ជាតិ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០២១ លោកស្រី​ត្រូវ​បាន​មន្ត្រី​ហិរញ្ញវត្ថុ សាលាខេត្ត​កំពង់ឆ្នាំង ហៅ​ឲ្យ​ទៅ​បើកប្រាក់​សមាគម​មន្ត្រី​ពន្ធនាគារ ដែល​មាន​ទឹកប្រាក់​ចំនួន ៤,៥០០,០០០​រៀល ។

ជាមួយ​គ្នា​នោះ​ដែរ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ មាន​តំណាង​របស់​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​លោកស្រី វង្ស សុ​វ​ណ្ណា​រី មាន​ថវិកា​ចំនួន ៥​លាន​រៀល រួម​និង​សម្ភារ​មួយ​ចំនួន ផង​ដែរ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ម្សិលមិញ​នេះ លោកស្រី វង្ស វ​ណ្ណា​រី បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្ដី​លោកស្រី​បាន​ចូល​និវត្តន៍​ពីរ​បី​ឆ្នាំ​មក​ហើយ ។ ហើយ​ប្ដី​លោកស្រី​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៦ ខែ​១០ ឆ្នាំ​២០២០ ដោយសារ​ជំងឺ​ឡើង​ឈាម គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​បី​ខែ ។ ពេល​ប្ដី​ស្លាប់ លោកស្រី​បាន​ចំណាយ​ប្រាក់​ធ្វើបុណ្យ​ឲ្យ​ប្ដី សរុប​អស់​៨​លាន​រៀល ក្នុង​នោះ​៣​លាន​រៀល ជា​ប្រាក់​ខ្ចី​គេ ។

លោកស្រី បានអោយ​ដឹង​បន្ត​ថា កាលពី​ជាង​១០​ថ្ងៃមុន លោកស្រី​បាន​ទូរស័ព្ទ​ទៅ​សួរ​ស្ត្រី​ម្នាក់​ជា​អ្នក​បើក​លុយ​ធ្វើការ​នៅ​សាលាខេត្ត ពី​ថវិកា​ឧបត្ថម្ភ​ពី​សមាគម ដែល​តាម​លក្ខន្តិកៈ​គឺ​ភរិយា​របស់​គាត់​ត្រូវ​ទទួល​បាន ។ ពេល​នោះ​ស្ត្រី​ខាងលើ​បាន​ឆ្លើយ​តប​មក​វិញ​ថា អត់​មាន​លុយ​ទេ ទាល់តែ​មាន​អ្នក​ស្លាប់​បួនដប់​នាក់ ទើប​គេ​បើក​លុយ​សមាគម​នេះ ឲ្យ​ម្ដង ។

ចំណាត់ការ​នេះ បាន​ធ្វើ​អោយ​ស្ត្រី​មេម៉ាយ​រូប​នេះ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង គឺ​ជីវភាព​ខ្វះខាត ព្រមទាំង​នៅ​ជំពាក់​លុយ​គេ ដើម្បី​យក​លុយ​មក​ធ្វើ​បុណ្យសព​ប្ដី ហេតុនេះ​ហើយ​ទើប​រូប​គាត់​មិន​អាច​ទ្រាំ​បាន​តទៅ​ទៀត ក៏​ទម្លាយ​ព័ត៌មាន​ទាំង​ទឹកភ្នែក អោយ​អ្នក​សារព័ត៌មានជួយ​ផ្សព្វផ្សាយ ដើម្បី​សុំ​ការ​អន្តរា​គម​ន៏​ពី​ថ្នាក់ដឹកនាំ ។ បន្ទាប់​ពី​មានការ​អន្តរា​គម​ន៏​រួច​មក ទើប​មន្ត្រី​សាលាខេត្ត​ទាក់ទង​អញ្ជើញ​ទៅ​បើកប្រាក់​ភ្លាម​ៗ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ