ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​រ៉េ​ប Vid Cooler ប្រកាស​​ប្តឹង​ប្រុស​​ឡា និង​ទម្លាយ​រឿងរ៉ាវ​ឱ្យ​មហា​ជន​​ដឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រ៉េ​ប Vid Cooler បាន​ប្រកាស​ក្តែ​ង​ៗ​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​ទៅ​កាន់​តារាចម្រៀង​រ៉េ​ប​ដូច​គ្នា គឺ​ប្រុស​ឡា និង​ប្អូន ដែល​មាន​ជម្លោះ​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​បង្ក​ជា​របួស​ស្នាម​។…

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រ៉េ​ប Vid Cooler បាន​ប្រកាស​ក្តែ​ង​ៗ​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​ទៅ​កាន់​តារាចម្រៀង​រ៉េ​ប​ដូច​គ្នា គឺ​ប្រុស​ឡា និង​ប្អូន ដែល​មាន​ជម្លោះ​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​បង្ក​ជា​របួស​ស្នាម​។

គេ​មិន​ទាន់​ដឹង​ថា ជម្លោះ​រវាង​ក្រុម​តារាចម្រៀង​រ៉េ​ប​ទាំង​ពីរ​នាក់​ខាងលើ​នេះ ផ្តើម​ចេញពី​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​តាម​រយៈពាក្យ​បណ្តឹង​របស់​លោក Vid Cooler បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ជម្លោះ​នោះ បាន​កើតឡើង​នៅ​ក្នុង​ហាង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​មក​ម្ល៉េះ​។

យ៉ាងណា ទំនងជា​មិន​មានការ​ចូល​ដោះស្រាយ​លើ​បញ្ហា​ជម្លោះ​ខាងលើ​នេះ ទើប​ធ្វើ​ឱ្យ​តារា​ចម្រៀង​​លោក Vid Cooler ក៏​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មហាជន​បានដឹង​ពី​ការ​ប្រព្រឹត្ត​រឿង​មិន​គប្បី​ពី​សំណាក់​តារាចម្រៀង​រ៉េ​ប​ដែល​ល្បី​តាម​រយៈ​បទ «​នារី​សក់​ខ្លី​» នេះ​តែ​ម្តង​។

បើ​យោង​តាម​អ្វី​ដែល Vid Cooler បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ឲ្យ​ដឹង​ថា ស្វាគមន៍​លោក តារា​ល្បី​ៗ ទាំង​ប៉ុន្មាន​ដួង​នៅ​ខាងក្រោម​នេះ​..! ។

លោក​បញ្ជាក់​ថា សូម​លោក​អញ្ជើញ​មក​តុលាការ មើ​ម្បី​ដោះស្រាយ​រឿង​នេះ ខ្ញុំ​រង់ចាំ​នៅ​តុលា​ការ…!! មាន​ភស្តុ​តាង​នេះ រឿង​ស្អុយ​ជា​ច្រើន​ដែល​លោក​ត្រូវ​ចូលខ្លួន​…!! កុំ​គេចវេះ ព្រោះ​រឿង​នេះ បើ​មិន​ដោះស្រាយ គឺ​វា​ជាប់​ជាមួយ​អស់លោក​មួយ​ជីវិត​…!!​។ ចុង​ក្រោយ ខ្ញុំ​ពិតជា​សោក​ស្ដាយ​ណាស់ ដែល​ពួក​គាត់​ជា​បុគ្គល​គំរូ ទៅ​កាន់​ក្មេង​ជំនាន់​ក្រោយ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​សង្គម​មិន​គាំទ្រ​!​។

ដោយឡែក​ជុំវិញ​ករណី​ជម្លោះ​ខាងលើ​នេះ បើ​តាម​ឯកសារ​ពាក្យបណ្ដឹង​ដែល Vid Cooler បាន​បង្ហោះ​នោះ​បាន​ឲ្យ​ដឹង​ពី​សាច់​រឿង​នៃ​ដើមចម​នោះ​ថា ករណី​ហិង្សា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ២០២០ នៅ​វេលា​ម៉ោង ៤ :០០ ដោយ​រូប​លោក (Vid Cooler) បាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ហាង​ផ្ទះ​លេខ ២៥ E0 ផ្លូវ​លេខ ១៨៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ដោយ​ខាង​លោក​មាន​គ្នា​២​នាក់​អង្គុយ​ញ៉ាំ​ស្រា​បៀ​។ ពេល​នោះ លោក​បាន​ដើរទៅ​តុ​មួយ​ផ្សេង​ដែល​មាន​ប្រុស​ឡា និង​គ្នីគ្នា​៤​នាក់​កំពុង​ញ៉ាំអាហារ​ជុំ​គ្នា​ដែរ​។

Vid Cooler បញ្ជាក់​ថា លោក​បាន​យក​កែវ​ទៅ​ក្នុង​បំណង​សុំ​ជល់​កែវ​ជាមួយ​ភាគី​ប្រុស​ឡា ហើយ​​ពេល​នោះ ប្រុស​ឡា បាន​និយាយ​ថា «​ថ្ងៃនេះ​វា​បង់លុយ​» ហើយ​លោក​បាន​ហៅ​ប្រុស​ឡា ចេញ​មក​ក្រៅ​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ពេល​ចេញ​ដល់​ខាងក្រៅ មិន​ទាន់​បាន​និយាយ​គ្នា​ផង ស្រាប់​តែ​ឈ្មោះ 4t5 ដែល​លោក​អះអាង​ថា ជា​ប្អូន​របស់​ប្រុស​ឡា បាន​យក​ដប​ស្រា​វាយ​លោក បណ្ដាល​​ឲ្យ​របួស​ដេរ​៣០​ថ្នេរ ឯ​អ្នក​បង្ក​ក៏​បាន​គេចខ្លួន​បាត់​ទៅ​។

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​ថា ភាគី​ទាំង​ពីរ​បាន​សម្រេច​ដោះស្រាយ​គ្នា​យ៉ាងណា​នោះ​ឡើយ ក្នុង​ពេល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​មក​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​លោក Vid Cooler ទើបតែ​បញ្ចេញ​ឲ្យ​មហាជន​បានដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា នេះ​ចាត់ទុកជា​ករណី​មួយ​ថ្មី​មួយទៀត​សម្រាប់​ជម្លោះ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ចង្កោម​តារាចម្រៀង​រ៉េ​ប នៅ​ស្រុក​ខ្មែរ បន្ទាប់​ពី​កន្លង​មក គេ​ក៏​ឃើញ​មាន​ជម្លោះ​ដ៏​ក្តៅ​គគុក​រវាង​តារាចម្រៀង​លោក ជី​ដេ​វី​ដ និង​ក្រុម​រ៉េ​ប​ខ្មែរ​មួយ​ជីវិត​តាម​រយៈ​ការ​ចេញ​បទ​ឌឺដង​ដាក់​គ្នា ជាមួយនឹង​ការ​បង្ហោះ​សារ​ដៀ​ម​ដាប​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ