ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផលទេសចរណ៍ថ្មី នៅ​អង្គរ​ផ្លូវជិះកង់តាមព្រៃកាត់ប្រាសាទ និង​ផ្ទះអ្នកស្រុក

3 ឆ្នាំ មុន
  • សៀមរាប

ប្រសិនជាមានដំណើរកម្សាន្តនៅលើទឹកដីអង្ករ សូមកុំរំលងការជិះកង់​កម្សាន្តក្រៅពីបាន​ទស្សនាប្រាង្គប្រាសាទ​បុរាណនិងទៅទស្សនាមរណីដ្ឋាន​ធម្មជាតិនានាហើយនោះ។ ផ្លូវជិះកង់ដែលមានសុវត្ថិភាព ត្រូវបានកសាងឡើងកាត់ព្រៃប្រឹក្សាប្រប​នឹងផ្លូវធ្វើដំណើរជាធម្មតា មានចម្ងាយរាបសិបគីឡូម៉ែត្រ ដែលអាចធ្វើពលរដ្ឋ អ្នកទេសចរណ៍ធ្វើដំណើរកម្សាន្ត គយគន់ព្រៃប្រឹក្សាក្នុងរមណីដ្ឋានបុរាណខ្មែរ។ ផ្លូវនេះរត់កាត់ប្រាសាទបុរាណ ផ្ទះអ្នកស្រុក…

ប្រសិនជាមានដំណើរកម្សាន្តនៅលើទឹកដីអង្ករ សូមកុំរំលងការជិះកង់​កម្សាន្តក្រៅពីបាន​ទស្សនាប្រាង្គប្រាសាទ​បុរាណនិងទៅទស្សនាមរណីដ្ឋាន​ធម្មជាតិនានាហើយនោះ។

ផ្លូវជិះកង់ដែលមានសុវត្ថិភាព ត្រូវបានកសាងឡើងកាត់ព្រៃប្រឹក្សាប្រប​នឹងផ្លូវធ្វើដំណើរជាធម្មតា មានចម្ងាយរាបសិបគីឡូម៉ែត្រ ដែលអាចធ្វើពលរដ្ឋ អ្នកទេសចរណ៍ធ្វើដំណើរកម្សាន្ត គយគន់ព្រៃប្រឹក្សាក្នុងរមណីដ្ឋានបុរាណខ្មែរ។ ផ្លូវនេះរត់កាត់ប្រាសាទបុរាណ ផ្ទះអ្នកស្រុក និងព្រៃប្រឹក្សា ជាទីគយគន់បំផុត។​ការសាងសង់ផ្លូវជិះកង់នេះជាផ្នែកមួយដើម្បីទាក់ទាញអ្នកទេសចរនិងដើម្បីការពារសុវត្ថិភាពដល់ពួកគាត់ផង ដោយសារផ្លូវជិះកង់នេះនៅដាច់ពីផ្លូវធ្វើ​ដំណើរដែលមមាញឹកនោះ។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការស្ថាបនាផ្លូវកង់នេះធ្វើឡើងក្រោមទស្សនៈគិតគូរវែង ឆ្ងាយរបស់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយសម្រួលចរាចរណ៍ និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមចំណែកថែរក្សា​បរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរណ៍កីឡា អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាព ជាដើម។

លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលចុងសប្តាហ៍មុននេះ បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផល​ទេសចរណ៍​ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរនេះ។ លោកបានឲ្យដឹងថា” យើងនាំគ្នាមកជិះកង់សាកល្បងលើផ្លូវកង់ថ្មីដែលយើងបាន​ស្ថាបនាឡើងនា​ឆ្នាំ២០២០កន្លងទៅនេះ ក្នុងគោលបំណងដើម្បីពិនិត្យ សាកល្បង និងត្រៀម​ទទួលស្វាគមន៍ដល់សហប្រធានគណៈកម្មាធិកាICC ដែលនឹងមកពិនិត្យ និង​ដកបទពិសោធន៍កម្រិតសប្បាយពេញចិត្តចំពោះគម្រោងនេះយ៉ាងណា ហើយ​ថាតើនៅមានចំណុចណាខ្លះទៀតដែលត្រូវកែសម្រួលដើម្បីឱ្យស្របតាមគោលការណ៍រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក”។

លោក អគ្គនាយកបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណ ទាំងអស់ជួយចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយកុំបោះបង់សម្រាម សំបកដប ម៉ាសប្រើរួចនៅតាមបណ្តោយផ្លូវកង់ថ្មីនេះ និងសូមជួយចូលរួមសម្អាតទាំងអស់គ្នាដើម្បីបង្ហាញពីមោទនភាពជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ