ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​ឡ​ដុត​កុលាលភាជន៍​គោ​គ​ដី​ឆ្នាំង​ដំណាក់កាល​ទី​២ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវ​បាន​ចាប់ផ្តើម​ហើយ​!

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គម្រោង​សហ​ប្រតិការ​សិក្សា​ស្រាវជ្រាវ​លើ​ឡ​បុរាណ ទទួល​បានការ​គាំទ្រ​លើក​ទី ២ ក្រោម​ជំនួយ​ថវិការ​ពី Waseda University និង Japan…

ខេត្តព្រះវិហារ ៖ គម្រោង​សហ​ប្រតិការ​សិក្សា​ស្រាវជ្រាវ​លើ​ឡ​បុរាណ ទទួល​បានការ​គាំទ្រ​លើក​ទី ២ ក្រោម​ជំនួយ​ថវិការ​ពី Waseda University និង Japan Government Fund ដែល​នឹង​ចាប់ផ្តើម ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី ២៥ ខែមករា ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។

រូបភាព ៖ ផេក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:

ក្នុង​គម្រោង​នេះ​ផង​ដែរ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ Waseda នៃ​ប្រទេស​ជប៉ុន ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម លើ​ស្ថានីយ៍​ឡ​បុរាណ​គោ​គ​ដី​ឆ្នាំង ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។ ក្នុង​គម្រោង​សហប្រតិបត្តិការ​ស្រាវជ្រាវ​លើក​ទី​២​នេះ ក្រុមការងារ​មាន​បំណង​ធ្វើ​កំណាយ​ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​នូវ​ស្នាក​ស្នាម​នៃ​រចនាសម្ព័ន្ធ​សំណង់​ឡ​បុរាណ​ចងក្រង​ទុកជា​ឯកសារ​។

រូបភាព ៖ ផេក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:

សូម​ជម្រាប​ជូន​ថា កន្លង​មក​កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ធ្វើ​កំណាយ​លើក​ទី​១ ម្តង​រួច​មក​ហើយ តែ​ពុំ​ទាន់​រក​ឃើញ​នូវ​រចនាសម្ព័ន្ធ នៃ​សំណង់​ឡ​ដុត​កុលាលភាជន៍​បុរាណ ដោយ​រក​ឃើញ​តែ​សម្ភារៈ​ខូចខាត​នៃ​ឡ​ដែល​គេ​បាន​បោះចោល មាន​ដូច​ជា​បំណែក​ជញ្ជាំង​ឡ បំណែក​កំណល់​ទ្រ​ដុត​ក្បឿង និង​ក្បឿង រួម​ទាំង​បំណែក​ភាជន៍​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​។

រូបភាព ៖ ផេក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​ស្រាវជ្រាវ​នេះ មាន​មន្ត្រី​បច្ចេកទេស​បុរាណវិទ្យា​ពីរ​រូប នៃ​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា គឺ​លោក ភិន សំណាង និង​លោក ភិន ភក្តី ដឹកនាំ​ការ​ធ្វើ​កំណាយ​បុរាណវិទ្យា ដោយ​សហ​ការណ៍​ជាមួយ​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​លើ​កុលាលភាជន៍​ខ្មែរ និង​ចិន Dr. Yukitsugu Tabata អញ្ជើញ​មក​ពី​សាកលវិទ្យាល័យ Waseda University៕

រូបភាព ៖ ផេក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:

អត្ថបទសរសេរ ដោយ