ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៥​យ៉ាង​នៃ​ភាព​ស្មោះត្រង់​និង​ការ​ជឿ​ទុកចិត្ត

3 ឆ្នាំ មុន

ពិត​ណាស់​មនុស្ស​ម្នាក់​ៗ​ពិសេស​អ្នក​រួមការ​ងារ​គប្បី​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ព្រោះ​ដើម្បី​ប្រយោជន៍​ដល់​កម្លាំង​សាមគ្គី តែ​អ្នកប្រាជ្ញ​បាន​ដាស់តឿន​ថា បើ​និយាយ​អំពី​ការ​ជឿ​ទុក​ចិត្ត​វិញ បើ​ដាក់ចិត្ត​ជឿ​លើ​អ្វីមួយ​ក៏​ត្រូវ​ចេះ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ ព្រោះ​មនុស្ស​យើង​ស្គាល់​មុខ ប៉ុន្តែ​មិន​ស្គាល់ចិត្ត​ទេ ។ ខាងក្រោម​នេះ​ជា​ហេតុផល​៥​យ៉ាង​នៃ​ភាព​ស្មោះត្រង់​និង​ការ​ជឿ​ទុកចិត្ត​៖ ១-…

ពិត​ណាស់​មនុស្ស​ម្នាក់​ៗ​ពិសេស​អ្នក​រួមការ​ងារ​គប្បី​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ព្រោះ​ដើម្បី​ប្រយោជន៍​ដល់​កម្លាំង​សាមគ្គី តែ​អ្នកប្រាជ្ញ​បាន​ដាស់តឿន​ថា បើ​និយាយ​អំពី​ការ​ជឿ​ទុក​ចិត្ត​វិញ បើ​ដាក់ចិត្ត​ជឿ​លើ​អ្វីមួយ​ក៏​ត្រូវ​ចេះ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ ព្រោះ​មនុស្ស​យើង​ស្គាល់​មុខ ប៉ុន្តែ​មិន​ស្គាល់ចិត្ត​ទេ ។ ខាងក្រោម​នេះ​ជា​ហេតុផល​៥​យ៉ាង​នៃ​ភាព​ស្មោះត្រង់​និង​ការ​ជឿ​ទុកចិត្ត​៖

១- ភាព​ស្មោះត្រង់ យើង​គួរតែ​មាន​ឱ្យ​ដល់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ការ​ជឿ​ទុក​ចិត្តជា​ការ​លំបាក​បំផុត ។

២- ដើម្បី​កុំឱ្យ​ខកចិត្ត ត្រូវ​ចេះ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ ។

៣- កុំ​ចេះ​តែ​ជឿ​ទុកចិត្ត សង្ឃឹម​ខ្លាំង​ពេក​ព្រោះ​មនុស្ស​យើង​អាច​ស្គាល់​មុខ ប៉ុន្តែ​មិន​ស្គាល់ចិត្ត​ទេ ។

៤- បើ​អាច​អត់ឱន​អភ័យទោស​ឱ្យ​បាន ក៏​អត់ឱន​ឱ្យទៅ ព្រោះ​បើ​ចង់​តែ​ពី​ឈ្នះ​ក៏​គ្មាន​បាន​អ្វី​ក្រៅ​អំពី​ពៀរ ។

៥- ឯការ​ជឿ​ទុកចិត្ត​រមែង​មាន​ហេតុផល ព្រោះ​ការ​ជឿ​ទុកចិត្ត​ដោយ​ខ្វះ​ការ​ពិចារណា និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ