ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lampard បញ្ចេញ​សារ​មួយ​ក្រោយ​ត្រូវ Chelsea បណ្តេញចេញ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Frank Lampard បាន​បង្ហោះ​សារ​មួយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ត្រូវ​ក្លិប​តោ​ខៀវ Chelsea បណ្តេញ​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅកាលពីម្សិលមិញ ដោយ​គាត់​មានការ​ខកចិត្ត​ដែល​គ្មាន​ឱកាស​ដឹកនាំ​ក្រុម​នេះ​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។ សូម​រំលឹក​ថា…

អង់គ្លេស ៖ លោក Frank Lampard បាន​បង្ហោះ​សារ​មួយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ត្រូវ​ក្លិប​តោ​ខៀវ Chelsea បណ្តេញ​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅកាលពីម្សិលមិញ ដោយ​គាត់​មានការ​ខកចិត្ត​ដែល​គ្មាន​ឱកាស​ដឹកនាំ​ក្រុម​នេះ​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។

សូម​រំលឹក​ថា Chelsea បាន​សម្រេច​ចែកផ្លូវ​ជាមួយ Lampard ជា​ផ្លូវការ បន្ទាប់​ពី​អតីត​ខ្សែបម្រើ​ឆ្នើម​ធ្លាប់​ជួយ​ឱ្យ Chelsea ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​នាម​ជា​កីឡាករ ដឹកនាំ​បាន​រយៈពេល​១៨​ខែ នៅ​ពេល​ទទួល​បាន​សេចក្តី​ទុកចិត្ត​ឱ្យ​ឡើង​ជំនួស​លោក Maurizio Sarri កាលពី​ខែកក្កដា​កន្លង​ទៅ​។

អតីត​អ្នកចាត់ការ​ក្រុម Derby County រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ Instagram កាលពី​ម្សិលមិញ​​ដូច្នេះ​ថា «​វា​គឺជា​កិត្តិយស​ដ៏​ធំធេង​ដែល​បាន​ដឹកនាំ Chelsea ដែលជា​ផ្នែក​មួយ​នៃ​ជីវិត​របស់ខ្ញុំ​។ ដំបូង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោក Roman Abramovich អ្នក​គ្រប់​គ្នា ​និង​ជា​ពិសេស​អ្នកគាំទ្រ ចំពោះ​ការ​គាំទ្រ​រយៈពេល​១៨​ខែ​កន្លង​មកនេះ»។

បុរសវ័យ៤២ឆ្នាំរូបនេះបន្តទៀតថា «ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​កន្លង​មក និង​ចំពោះ​កីឡាករ​ទាំងអស់​។ ខ្ញុំ​មានការ​ខកចិត្ត​ដែល​មិន​អាច​នាំ​ក្លិប​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​។ ប៉ុន្តែ​ខ្ញុំ​សូម​ជូនពរ​ពួកគេ​ទទួល​​ជោគជ័យ​នា​ពេល​អនាគត​»៕ (​ដកស្រង់​ចេញពី Goal.com)