បាត់ដំណឹងអតីតអនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ជាង ១៦ឆ្នាំ ពេលដឹងដំណឹងវិញ គាត់មានជំងឺធ្ងន់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា…
ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា…
ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នាំយកទៅប្រគល់ជូនអតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលបានចូលនិវត្តន៍ និងកំពុងមានជំងឺប្រចាំកាយ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី មានប្រសាសន៍ថា ដោយសារលោក នូ សារុន អតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ពេលចូលនិវត្តគាត់បានផ្លាស់ទីលំនៅ ទៅរស់នៅរាជធានីភ្នំពេញ ទើបធ្វើឱ្យដាច់ទំនាក់ទំនង និងមិនបានដឹងពីសុខទុក្ខរបស់លោក ហើយក្រោយមក ទទួលដំណឹងថា គាត់មានជំងឺ តែមិនដឹងអាសយដ្ឋាន។
ប៉ុន្តែថ្មីៗនេះ ដោយសារតែទទួលបានដំណឹងច្បាស់លាស់ ថា លោកកំពុងតែមានជំងឺធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាល នៅផ្ទះក្នុងរាជធានីភ្នំពេញ ទើបថ្ងៃនេះ លោកជំទាវ បានដឹកនាំក្រុមការងារ ជាមន្ត្រីរាជការខេត្តកំពង់ឆ្នាំង សូមនាំយកទឹកប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀល មកប្រគល់ជូនលោក នូ សារុន អតីតអនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងគ្រា ដែលលោក កំពុងមានជំងឺនេះ។
លោកជំទាវ បន្តថា ចំពោះប្រាក់ចំនួន ២លាន ៣០ម៉ឺនរៀលនេះ គឺ ១លាន ៣០ម៉ឺន ជាថវិការបស់លោកជំទាវ និងក្រុមការងារ ចំណែក ១លានទៀត ជាថវិការរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះដែរ ក្រុមគ្រួសាររបស់លោក នូ សារុន ក៏បានលើកដៃថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ និងលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដែលខំស្វះស្វែងរក និងផ្ដល់ថវិកាដល់លោក នូ សារុន ដែលកំពុងតែមានជំងឺប្រចាំកាយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនេះ។
លោក កូយ ភារុំ ជាប្រធានផ្នែកបសុព្យាបាល នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ដែលជាកូនប្រុសរបស់លោក នូ សារុន បានឱ្យដឹងថា ឪពុករបស់លោក បានចូលនិវត្តន៍ នៅឆ្នាំ២០០៤ ហើយក្រោយមក គាត់ចាប់ផ្តើមឈឺ សម្រាកលើកន្ទេល ដោយសារសំពាធឈាមឡើងខ្ពស់ ដែលជំងឺនេះ មានរយៈពេលជាង ១០ឆ្នាំហើយ និងថ្មីៗនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមគ្រួសារ ព្យាយាមផ្តល់ដំណឹង មកថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឱ្យទៅសួរសុខទុក្ខឪពុកលោក ព្រោះវាជាឱកាសចុងក្រោយ។
គួរបញ្ជាក់ដែរថា លោក នូ សារុន គឺជាអតីតអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលធ្លាប់មានស្នាដៃក្នុងការដឹកនាំ កសាងក្នុងមន្ទីរកសិកម្ម បានរីកចម្រើនគួរកត់សម្គាល់ ក្នុងពេលលោក បំពេញតួនាទី ជាអនុប្រធានមន្ទីរ៕ ដោយ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ