ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវ​មន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ…

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវ​មន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ តាមបណ្តាសិប្ប​កម្ម។

ការបង្ក្រាបរឹបអូសក្រុមម៉ូតូទាំង ៣គ្រឿង ត្រូវបាន​មន្ត្រីកងរាជអាវុធហត្ថ ធ្វើឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២១ ចម្ងាយពីស្ពានសេកុងប្រមាណ​ជាជិតមួយគីឡូម៉ែត្រ ក្នុង​សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មានអោយដឹងថា មុនពេលសមត្ថកិច្ចចុះបង្ក្រាប គេបាន​សង្កេតឃើញក្រុមម៉ូតូ​ទាំងនោះ តែងតែដឹក​ឈើប្រណិតជាប្រចាំ ទាំងថ្ងៃ និងយប់។

ក្រោយការតាមដានខាងលើ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានការដឹកជញ្ជូន​ទាំងកណ្តាលថ្ងៃ ដោយគ្មានការបិទបាំងអ្វីឡើយ ទើបកម្លាំងកងរាជអាវុធហត្ថ ចាប់រឹបអូសតែម្តង​។

ប្រភពដដែលបន្តថា ម៉ូតូដឹកឈើទាំង ៣ គ្រឿងខាងលើ បានដឹកចេញពីចំណុច​ដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ដើម្បី​ចែកចាយ តាមបណ្តាសិប្បកម្ម ក្នុងខេត្ត។

បន្ទាប់អាវុធហត្ថឃាត់រឹបអូស ​ទាំងឈើ និងទាំងម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត រង់ចាំនីតិវិធី ប្រគល់ជូនទៅអោ​យ​ជំនាញរដ្ឋបាល​ព្រៃឈើ​ខេត្ត។ ប៉ុន្តែ​ម្ចាស់ម៉ូតូ និងម្ចាស់ឈើ មិនត្រូវបានឃាត់ខ្លួនឡើយ​៕ ដោយ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ