ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្ត​រងការខូចខាតខ្ទេចមួយកំណាត់មុខ។ ហេតុការណ៍នេះ…

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្ត​រងការខូចខាតខ្ទេចមួយកំណាត់មុខ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា​ម៉ោង ១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី នៅគល់ស្ពានអាកាសផ្សារដីហុយ ខាងកើត ក្នុង​សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន​អោយដឹងថា រថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-6312  បើកបរដោយបុរសម្នាក់ ក្នុងល្បឿន​លឿន ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត មកដល់ចំនុចកើតហេតុ មិនប្រយ័ត្ន ក៏ជ្រុលបុកផ្ទប់បង្កាន់ដៃស្ពាន​អាកាសផ្សារដីហុយ​ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់ទាំងស្រុង។ ចំណែក​អ្នកបើកបររបួសស្រាល។

បន្ទាប់ពីបង្កហេតុ តៃកុងរថយន្ដ បានចេញពីរថយន្ត មកប្រាប់ប្រជាពលរដ្ឋនៅកន្លែង​កើតហេតុនោះថា មូលហេតុដែលគាត់បុកបង្កាន់ដៃស្ពាននោះ គឺដោយសារគាត់មើល​បង្កាន់ដៃស្ពាននោះ មិនច្បាស់ ព្រោះគ្មានចំណាំងផ្លាត។​ និយាយចប់ ក៏ចេញពី​កន្លែងកើតហេតុ បាត់ទៅ។ 

ក្រោយកើតហេតុ រថយន្ដបង្ក ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សាទុក​បណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ​បន្តនៅ​ពេលក្រោយ​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ