ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទុច្ចរិត​ផលិត iPhone ក្លែងក្លាយ​នៅ​ចិន

8 ឆ្នាំ មុន

មន្ត្រី​ប៉ូលិស​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​នេះ បាន​បង្ក្រាប​ក្រុមហ៊ុន​ខុសច្បាប់​មួយ​ដែល​ផលិត iPhone ក្លែងក្លាយ​ចំនួន​៤១.០០០​គ្រឿង និង​បន្ទះ​ខ្សែ Ribbon Cable លក់​ក្នុង​ប្រទេស

មន្ត្រី​ប៉ូលិស​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​នេះ បាន​បង្ក្រាប​ក្រុមហ៊ុន​ខុសច្បាប់​មួយ​ដែល​ផលិត iPhone ក្លែងក្លាយ​ចំនួន​៤១.០០០​គ្រឿង និង​បន្ទះ​ខ្សែ Ribbon Cable លក់​ក្នុង​ប្រទេស និង​នាំ​ទៅ​ក្រៅប្រទេស​។ ការ​ផលិត​នោះ​មាន​តម្លៃ​ដល់​ទៅ​១៩,៤​លាន​ដុល្លារ​ឯណោះ ។      

ការ​ផលិត iPhone ក្លែងក្លាយ​របស់​ក្រុមហ៊ុន​នោះ មិន​ត្រឹមតែ​លក់​នៅ​ក្នុង​ប្រទេស​ចិន​ទេ ប៉ុន្តែ​នាំ​ទៅ​លក់​ដល់​អា​មេ​រិ​ក​ដែល​ជា​ប្រភព​ដើម​ទៀត​ផង ។

បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានត្រកូល យូ វ័យ​៤០​ឆ្នាំ និង​ប្រពន្ធ​ដែល​ជា​អ្នក​ផ្សំ​គំនិត​ត្រកូល​ស៊ី ពួក​គេ​ទាំង​ពីរ​នាក់​គ្រប់គ្រង​ក្រុមហ៊ុន​នោះ ។ ពួក​គេ​បាន​ទិញ​គ្រឿង​ទូរស័ព្ទ​ពី​ក្រៅប្រទេស និង​ទិញ​ស្លាក​សញ្ញា Logo ក្លែងក្លាយ​ពី​តំបន់ Shenzhen ព្រមទាំង​បាន​ជួល​កម្មករ​រាប់រយ​នាក់​ឱ្យ​ដំឡើង iPhone ទាំងនោះ ។

អាជ្ញាធរ​ក្នុង​តំបន់​បាន​ឃាត់ខ្លួន​ប្តី​-​ប្រពន្ធ​នោះ ក្រោយ​ពី iPhone ក្លែងក្លាយ​ត្រូវ​បាន​រឹបអូស​នៅ​អា​មេ​រិ​ក​កាលពីដើម​ខែមិថុនា ។  ប្តី​ប្រពន្ធ​ទុច្ចរិត​នោះ និង​ជនសង្ស័យ​ចំនួន​៧ នាក់​ផ្សេង​ទៀត​ត្រូវ​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​ហើយ រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ ៕