




ជនសង្ស័យលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនបណ្ដោះអាសន្ន
- Siem Reap
ខេត្តសៀមរាប៖ លោក ស៊ិន សង្ហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១…
ខេត្តសៀមរាប៖ លោក ស៊ិន សង្ហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១…
ខេត្តសៀមរាប៖ លោក ស៊ិន សង្ហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យម្នាក់ ចោទពីបទលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី២៥ ខែមករានេះថា ជនត្រូវចោទនោះ ឈ្មោះ តែ ម៉េងសួង ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត នៅភូមិឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទីលំនៅមុនពេលឃាត់ខ្លួន ស្នាក់នៅផ្ទះជួល ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប កម្រិតវប្បធម៌ថ្នាក់ទី៧ មុខរបរមិនពិតប្រាកដ។ ទោសពីមុន ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទល្មើសគ្រឿងញៀន។
គួរបញ្ជាក់ថា ជនសង្ស័យ ដែលលួចគាស់ផ្ទះ លួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅភូមិស្វាយ ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកប្រាសាទបាគង និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលប៉ុស្តិ៍ឃុំត្រពាំងធំ រួមជាមួយប្រជាការពារភូមិ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១៕ ដោយ៖ ច័ន្ទ រសី្ម