ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​អា​មេ​រិ​ក​ក្រីក្រ​កើន​ខ្ពស់​តាំងពី​លោក​អូ​បា​ម៉ា​ដឹកនាំ​ប្រទេស

8 ឆ្នាំ មុន

ចំនួន​កុមារ​ក្រីក្រ​នៅ​សហរដ្ឋអាមេរិក​កើន​ខ្ពស់​២២% ឬ​ប្រហែល​៣​លាន​នាក់​ចាប់តាំងពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា កាន់​តំណែង​ជា​ប្រធានាធិបតី​មក ។

នៅ​ក្នុង​របាយការណ៍ «២០១៥ Kids Count»

ចំនួន​កុមារ​ក្រីក្រ​នៅ​សហរដ្ឋអាមេរិក​កើន​ខ្ពស់​២២% ឬ​ប្រហែល​៣​លាន​នាក់​ចាប់តាំងពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា កាន់​តំណែង​ជា​ប្រធានាធិបតី​មក ។

នៅ​ក្នុង​របាយការណ៍ «២០១៥ Kids Count» ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សប្បុរសធម៌ «​អេ​ន នី អីុ​-​ខេ​ស៊ី ហ្វេ​ន​ដេ​ស្សិន​» បញ្ជាក់​ថា នៅ​ឆ្នាំ​២០០៨ ជា​ឆ្នាំ​ដែល​លោក​បា​រ៉ា​ក់ អូ​បា​មា​៉ ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី ហើយ​ស្រប​ពេល​នោះ​ចំនួន​កុមារ​ក្រីក្រ​ក្នុង​សហរដ្ឋអាមេរិក​មាន​ប្រហែល​១៨% លុះ​មក​ដល់​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​ប្រមូល​ទិន្នន័យ ចំនួន​កុមារ​ក្រីក្រ​ក្នុង​សហរដ្ឋអាមេរិក កើន​ខ្ពស់​ជាង​២២% ឬ​ប្រហែល​៣​លាន​នាក់ ។

របាយការណ៍​បង្ហាញ​ថា រដ្ឋ​ដែល​មាន​កុមារ​ក្រីក្រ​ច្រើន​បំផុត គឺ​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដោយ​កុមារ​ក្រីក្រ​ជា​មធ្យម​ឡើង​ខ្ពស់​ដល់​៣៤% ខណៈ​ពេល​រដ្ឋ​ញូ​វ​ហាម​ស៊ែរ មាន​អត្រា​កុមារ​ក្រីក្រ​ជា​មធ្យម​ទាប​បំផុត​ស្ថិត​ក្នុង​កម្រិត​១០%​។ កុមារ​ដែល​មាន​សញ្ជាតិ​អាហ្វ្រិក​-​អា​មេ​រិ​ក ជា​ក្រុម​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ​ច្រើន​បំផុត​ដល់​ទៅ​៣៩% ខណៈ​ពេល​កុមារ​កើត​ក្នុង​គ្រួសារ​របស់​ជន​ស្បែក​សមាន​អត្រា​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ​ត្រឹមតែ​១៤%​ប៉ុណ្ណោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​មូលនិធិ «​អេ​ន នី អីុ ខេ​ស៊ី ហ្វេ​ន​ដេ​ស្សិន​» បាន​រក​ឃើញ​ថា មូលហេតុ​ចម្បង​នៃ​ភាព​ក្រីក្រ​ទៅ​លើ​កុមារ​ជនជាតិ​អា​មេ​រិ​ក គឺ​ជាង​៩៨% ដោយសារ​ឪពុក​ម្តាយ​របស់​កុមារ​ក្លាយជា «​អ្នក​គ្មាន​ការងារ​ធ្វើ​» ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​អូ​បា​ម៉ា ៕