រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះ Shalom Shalom ដែលបានចុះផ្សាយបំភ្លើសខុសពីការពិតដែលបានសរសេរចោទប្រកាន់មកលើសមត្ថកិច្ច ប៉ុន្តែជាក់ស្តែងសមត្ថកិច្ចមិនបានទាមទារប្រាក់ ដូចការចោទប្រកាន់នោះទេ ។
បើដំណើររឿងពិស្តារលើករណីនេះ នៅពេលមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានចេញល្បាត និងជួយសម្រួលចរាចរណ៍ លុះពេលល្បាតដល់ផ្លូវលេខ៦១ កែង៩០ ភូមិ១០ ក៍បានប្រទះឃើញជនសង្ស័យ បណ្តើរម៉ូតូមួយគ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់សួរនាំ ហើយបានឆ្លើយប្រាប់មត្ថកិច្ចថា ម៉ូតូរបស់គាត់ តែអត់មានសោរចាក់ ដោយពិនិត្យឃើញថា មានសំបុត្រកឹបជាប់នៅនឹងដងកញ្ចក់ម៉ូតូ ទើបសមត្ថកិច្ចមានការសង្ស័យ ហើយក៏នាំយកមកប៉ុស្តិ៍ទាំងមនុស្ស និងម៉ូតូ លុះដល់ម៉ោង ៥ល្ងាចថ្ងៃទី២១ មករា ២០២១ ទើបជនល្មើសបានសារភាពថា បានលួចម៉ូតូនេះ នៅមុខធនាគារអេស៊ីលីដា ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ពេលនោះ សមត្ថកិច្ចក៏បានដឹកជនល្មើស ទៅចង្អុលទីតាំងកន្លែងកើតហេតុ ទើបឃើញជនរងគ្រោះកំពុងតែដើររកម៉ូតូ ក៏នាំទាំងជនរងគ្រោះ មកដាក់ពាក្យសបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅអធិការខណ្ឌដូនពេញ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ក្រោយពេលសរសេរផុស ព័ត៌មានបំភ្លើសផ្ទុយពីការពិត ម្ចាស់គណនីហ្វេសបុករូបនេះ បានទទួលស្គាល់នៅកំហុសរបស់ខ្លួន ហើយក៏បានលុប ការផុសចោទប្រកាន់នោះចេញ ហើយថែមទាំងបានផុសសារភាពទទួលកំហុស និងសុំទោសសមត្ថកិច្ច ជាសាធារណៈផងដែរ ។
សូមរម្លឹកថា គណនីហ្វេសបុកឈ្មោះ Shalom Shalom បានបង្ហោះសារ កាលពីថ្ងៃទី២២ មករា ២០២១ មានខ្លឹមសារដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ