ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ក្លាយជា​ប្រទេស​កំពូល​សេដ្ឋកិច្ច​នៅ​ឆ្នាំ​2026

8 ឆ្នាំ មុន

យោង​តាម​អង្គភាព​សេដ្ឋកិច្ច​ហៅ​កាត់​ថា EIU ឱ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​ឈរ​លំដាប់​ទី​១ ជា​មហាអំណាច​សេដ្ឋកិច្ច​ផ្តួល​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២៦ ដោយ​មាន​ផលទុន​សរុប​ក្នុងស្រុក (GDP) ខ្ពស់​ជាងគេ​លើ​ពិភពលោក

យោង​តាម​អង្គភាព​សេដ្ឋកិច្ច​ហៅ​កាត់​ថា EIU ឱ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​ឈរ​លំដាប់​ទី​១ ជា​មហាអំណាច​សេដ្ឋកិច្ច​ផ្តួល​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២៦ ដោយ​មាន​ផលទុន​សរុប​ក្នុងស្រុក (GDP) ខ្ពស់​ជាងគេ​លើ​ពិភពលោក ហើយ​ប្រទេស​នេះ​នឹង​រក្សា​តំណែង​ជួរ​មុខ​រហូត​ដល់​ឆ្នាំ​២០៥០ ឯណោះ ។

របាយ​កាណ៍​ថ្មី​នេះ​អង្គភាព EIU បាន​ព្យាករ​បណ្តា​ប្រទេស​ចំនួន​៨២​ពី​ស្ថានភាព​សេដ្ឋកិច្ច​រហូត​ដល់​ឆ្នាំ​២០៥០ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​រីក​ចម្រើន​លឿន​ជាង​ប្រទេស​អភិវឌ្ឍន៍ ខណៈ​ពេល​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា ទំនងជា​នឹង​ផ្តួល​ប្រទេស​ដែល​កំពុង​នាំមុខ​គេ​លើ​ពិភពលោក​ដូច​ជា​ប្រទេស​ជប៉ុន និង​អឺរ៉ុប​ខាងលិច​ជាដើម ។
តាម​រយៈ​របាយការណ៍​បង្ហាញ​ថា ៖

-​ចិន​រំពឹង​ថា ផ្តួល​អា​មេ​រិ​ក​ផ្នែក​សេដ្ឋកិច្ច​ជា​លើក​ទី​១ នៅ​ឆ្នាំ​២០២៦ ជាមួយនឹង​ផលិតផល​សរុប​ក្នុងស្រុក​ចំនួន​២៨,៦​ពាន់​ពាន់​លាន​ដុល្លារ ខណៈ​ពេល​ដែល​អា​មេ​រិ​ក​មាន​ចំនួន​២៨,៣​ពាន់​ពាន់​លាន​ដុល្លារ ។

-​នៅ​ឆ្នាំ​២០៥០ ផលទុន​សរុប​ក្នុងស្រុក (GDP) នឹង​កើនឡើង​ដល់​១៥០,៩​ពាន់​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ជាមួយ​អា​មេ​រិ​ក​មាន​ចំនួន ៧០,៩​ពាន់​ពាន់​លាន​ដុល្លារ ។
-​ចក្រភព​អង់គ្លេស​នឹង​ធ្លាក់​ពី​កំពូល​សេដ្ឋកិច្ច​ក្នុង​ចំណោម​៥​ប្រទេស​នៅ​ឆ្នាំ​២០២៦ ។
-​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ិ​ក​ស៊ិ​ក​នឹង​ស្ថិត​ក្នុង​ប្រទេស​ជាប់​ចំណាត់ថ្នាក់​កំពូល​សេដ្ឋកិច្ច​ទាំង​១០​នៅ​ឆ្នាំ ២០៥០ ដោយ​យកឈ្នះ​ប្រទេស​អុ​ី​តា​លី និង​រុ​ស្ស៊ី ។
-​ប្រទេស​ក្នុង​ទ្វីបអាស៊ី​នឹង​បន្ត​ការ​កើនឡើង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឆ្នាំ​២០៥ ដោយ​មាន​ចំនួន ៥៣​ភាគរយ​នៃ GDP ពិភពលោក​ផង​ដែរ ។

ចិន​គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងកើត និង​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក ។ ប៉េ​កាំ​ង​គឺជា​រាជធានី​បុរាណ​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ចិន និង​មាន​មហាកំពែង​ជា​អច្ឆរិយវត្ថុ ។ ចំនួន​ប្រជាជន​កាលពី​ឆ្នាំ​២០១៣ គឺ​១.៣៥៧ ពាន់​លាន​នាក់​។ ប្រទេស​ជិតខាង​របស់​ចិន​គឺ​ប្រទេស​រុ​ស្ស៊ី ជប៉ុន ឥណ្ឌា វៀតណាម ប៉ា​គី​ស្ថាន តែ​វ៉ា​ន់ នេ​ប៉ា​ល់ កូរ៉េ​ខាងជើង មី​យ៉ា​ន់​ម៉ា ម៉ុង​ហ្គោ​លី កា​ហ្សា​ក់​ស្ថាន ឡាវ អា​ហ្វ​ហ្គា​នី​ស្ថាន ប៊ូ​តង់ គ្រី​ហ្គី​ស្ថាន និង​ប្រទេស​តាជី​គី​ស្ថាន ៕