ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រកាស​ពី​ការ​ចាកចេញ​របស់ Ozil ភ្លាម Arsenal ត្រៀម​ស្វាគមន៍​សមាជិក​ថ្មី​ភ្លែត

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី Sky Sports បានឱ្យ​ដឹង​ថា​ក្រុម​កាំភ្លើង​ធំ Arsenal បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង Martin Odegaard…

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី Sky Sports បានឱ្យ​ដឹង​ថា​ក្រុម​កាំភ្លើង​ធំ Arsenal បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យក្មេង Martin Odegaard ពី​ក្លិប Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​។

ខ្សែបម្រើ​ប្រយុទ្ធ​ន័​រ​វែ​ស​វ័យ​២២​ឆ្នាំ​រូប​នេះ នឹង​ត្រៀម​មក​ត្រួតពិនិត្យ​សុខភាព​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ឯកសារ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​គេ​មក​កាន់​ក្រុម​របស់​លោក Mikel Arteta ។ ហើយ​វា​ត្រូវ​បានដឹង​ថា​កិច្ចព្រមព្រៀង​បាន​សម្រេច​នៅ​ថ្ងៃ​តែ​មួយ​ដែល Arsenal បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​កីឡាករ Mesut Ozil ជា​ផ្លូវការ​កាលពី​ម្សិលមិញ ដែល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​តួ​ក​គី Fenerbahce​។

សូម​រំលឹក​ថា Martin Odegaard បាន​ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ​រូបគេ​បង្ហាញខ្លួន​បាន​តែ​១១​ប្រកួត​ប៉ុណ្ណោះ និង​ត្រូវ Real ឱ្យទៅ​កាន់​ក្លិប Heerenveen, Vitesse និង Real Sociedad ខ្ចី​ជើង​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ថ្មី​ៗ​នេះ Odegaard បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គេ​ចង់​ចាកចេញ​នៅ​ខែមករា​នេះ ដើម្បី​មានឱកាស​លេង​ឈុត​១១​នាក់​ដំបូង​ឱ្យ​បាន​ទៀងទាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ