ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ដ្រ​អះអាង​ថា មាន​ភ្នំ​ទឹកកក និង​ភ្នំភ្លើង​នៅ​ភព​ព្លុ​យ​តុង

8 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រកាស​ថា ភព​ព្លុ​យ​តុង (Pluto) មាន​ភ្នំ​ទឹកកក​កម្ពស់ ៣.៣៥២ ម៉ែត្រ ភ្នំភ្លើង និង​មានទឹក​ពុះ​ផុស​ក្រោម​ដី​ទៀត​ផង ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​យានអវកាស New Horizons ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រកាស​ថា ភព​ព្លុ​យ​តុង (Pluto) មាន​ភ្នំ​ទឹកកក​កម្ពស់ ៣.៣៥២ ម៉ែត្រ ភ្នំភ្លើង និង​មានទឹក​ពុះ​ផុស​ក្រោម​ដី​ទៀត​ផង ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​យានអវកាស New Horizons ។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ផ្ទៃ​ភព​ព្លុ​យ​តុង (Planet’s Surface) មាន​សភាព​ស្តើង ពោល​គឺ​ពុំ​មាន​តំបន់​ដី​ក្រហូង​បន្សល់​ទុក​ពីរ​ណ្តៅ​ភ្នំភ្លើង​ទេ។

លោក John Spencer​អ្នក​វិទ្យាសាស្ត្រ​ពី​វិទ្យា​សា្ថ​ន Southwest Research និយាយ​ថា​«​យើង​ត្រេកអរ​ណាស់​ពេល​ដឹង​ថា មាន​ភ្នំ​ទឹកកក និង​ភ្នំភ្លើង​នៅ​លើ​ភព​ព្លុ​យ​តុង​ដែល​ជា​ភព​តូច និង​ដាច់​ស្រយាល​ពី​ប្រព័ន្ធ​ព្រះអាទិត្យ ។ តាម​រយៈ​របកគំហើញ​នេះ​យើង​សន្មត​ថា ភព​ព្លុ​យ​តុង​នឹង​មិន​ឯកា​ទៀត​ទេ ពោល​គឺ​អ្នក​វិទ្យាសាស្ត្រ​នឹង​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ពិសេស ក៏​ដូច​ជា​សីតុណ្ហភាព​ខាងក្រៅ​របស់​វា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង ។ ទិន្នន័យ​នោះ ក្រោយ​ពី​បញ្ជូន​យាន​អង្កេត New Horizons​ទៅ​ក្នុង​លំហ​អាកាស​ដែល​ស្ថិ​ង​ក្នុង​បេសកកម្ម​រយៈពេល ៩ ឆ្នាំ​ចាប់តាំងពី​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០០៦ មក​ម៉្លេះ ។ ព្លុ​យ​តុង​គឺជា​ភព​ទី ៩ បន្ទាប់​ពី​ភព​ពុធ សុក្រ ផែនដី អង្គារ ព្រហស្បតិ៍ សៅរ៍ អ៊ុយ​រ៉ា​ណូ​ស និង​ភព​ណិ​ប​ទូ​ន ។

យោង​តាម​របាយ​ការ​ដែល​យាន New  Horizons របស់​អង្គការ​NASA​បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ភព​ព្លុ​យ​តុង​គឺ​៖
-​រយៈ​ចម្ងាយ​ពី​ព្រះអាទិត្យ​៖ ចន្លោះ​ពី ៤,៤ ទៅ ៧,៤ ពាន់​លាន​គីឡូម៉ែត្រ ។
– អង្កត់ផ្ចិត ២.៣៧០ គីឡូម៉ែត្រ ។
-​បិ​រិ​យា​កាស​៖ ព្លុ​យ​តុង​មាន​បរិយាកាស​ស្តើង រួម​មាន​នី​ត្រូ​ហ្សែ​ន (N2), មេតាន (CH4)​និង​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO) ។
-​ស្នូល​ខាងក្នុង​របស់​ភព​ព្លុ​យ​តុង​បែងចែក​ជា​៣ ផ្នែក​រួម​មាន​:
១-​នី​ត្រូ​ហ្សែ​នក​ក (Frozen Nitrogen)​។
២-​ទឹកកក (Water Ice) ។
៣-​ថ្ម (Rock) ។

ភព​ព្លុ​យ​តុង​មាន​ភព​រណប​ព្រះ​ចន្ទ​ចំនួន ៥ គឺ Charon ដែល​មាន​អង្កត់ផ្ចិត​ពាក់កណ្តាល​ភព​ព្លុ​យ​តុង និង​ជា​ភព​រណប​ធំ​ជាងគេ​ក្នុង​ចំណោម ៤ ទៀត​គឺ Styx, Nix, Kerberos និង​ភព​រណប​Hydra ៕