ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកទូតជប៉ុនចូលចិត្តទទួលទានគុយទាវដែលមានតម្លៃមួយចានពី២ទៅ៦ដុល្លារ

3 ឆ្នាំ មុន

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចំាកម្ពុជា ថាលោកចូល​ចិត្តទទួលទានគុយ​ទាវជាអាហារពេលព្រឹក។ តាមពិតទៅជនជាតិជប៉ុន មិននិយមទទួលទានអាហារព្រឹកបែបអាហារជាសរសៃដូចគុយទាវនោះទេ ប៉ុន្តែពេលលោកទូតមកដល់ភ្នំពេញ លោកបានទម្លាប់ទទួលទានគុយ​ទាវនេះ។…

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចំាកម្ពុជា ថាលោកចូល​ចិត្តទទួលទានគុយ​ទាវជាអាហារពេលព្រឹក។ តាមពិតទៅជនជាតិជប៉ុន មិននិយមទទួលទានអាហារព្រឹកបែបអាហារជាសរសៃដូចគុយទាវនោះទេ ប៉ុន្តែពេលលោកទូតមកដល់ភ្នំពេញ លោកបានទម្លាប់ទទួលទានគុយ​ទាវនេះ។

គុយទាវជាអាហារពេលព្រឹកពេញនិយមរបស់ពលរដ្ឋខ្មែរ។ គុយទាវមានតម្លៃទៅតាមហាង តាមកន្លែងលក់។ ជាទូទៅនៅភ្នំពេញ​គេអាចរកទានគុយទាវមួយចាន មានតម្លៃចាប់ពីថ្លៃពី២ទៅ៦ដុល្លារ។ ​អាជីវកម្មលក់គុយទាវទាមទារឲ្យមានបទពិសោធន៍ផងដែរ។គុយទាវឆ្ងាញ់អាស្រ័យលើទឹកស៊ុប។នៅភ្នំពេញគុយទាវមានលក់គ្រប់កន្លែង មិនពិបាករកទទួលទានឡើយប៉ុន្តែគុយទាវដែលឆ្ងាញ់មិនមានច្រើនកន្លែងនោះឡើយ។ កាលពីទស្សវត្សរ៍ឆ្នាំ៨០នៅភ្នំពេញពេលយប់មានអ្នកដើរលក់គុយទាវ អូសរទេះ គោះសញ្ញា តុក តុក ឲ្យដឹងទៀតផង។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានស្នើឲ្យពលរដ្ឋខ្មែរណែនាំហាងគុយទាវឲ្យលោក​ទទួលទាន ក្រៅពីនោះ លោកបានសួរថាតើមានអាហារអ្វីផ្សេងចង់ណែនាំឲ្យ​លោកទទួលទានដែលឬទេ​។

វីដេអូដែលលោកឯកអគ្គរាជទូតជប៉ុននិយាយពីការទទួលទានគុយទាវនេះមានអ្នកចូលទស្សនានិងបញ្ចេញយោបល់ជាច្រើន។ ពលរដ្ឋខ្មែរខ្លះបានណែនាំលោកទទួល​ទាននំបញ្ចុក ហើយអ្នកខ្លះទៀតណែនាំឲ្យលោកទទួលទានបាយដំណើបជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ