ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០០លានដុល្លារទំនងមិនទាន់គ្រប់ក្នុងការជួយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

សហគ្រាសធន់តូចនិងធម្យមមួយចំនួននៅត្អូញត្អែរពីការខ្វះទុនយកទៅពង្រីកមុខរបរប ពិសេសនៅពេលមានវិបត្តិកូវីដ១៩ដែលអាជីវកម្មរបស់ពួកគាត់បានធ្លាក់ចុះការលក់និងផលិតកម្មនោះ បើទោះកាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលបានបង្កើតធនាគារ ធនាគារ​ SME ដែលមាន​ដើម​ទុន​ដំបូង ១០០ លានដុល្លារដើម្បីជួយវិស័យឯកជនកម្រិតតូចនេះក្តី។​ លោកឧកញ៉ា តែ…

សហគ្រាសធន់តូចនិងធម្យមមួយចំនួននៅត្អូញត្អែរពីការខ្វះទុនយកទៅពង្រីកមុខរបរប ពិសេសនៅពេលមានវិបត្តិកូវីដ១៩ដែលអាជីវកម្មរបស់ពួកគាត់បានធ្លាក់ចុះការលក់និងផលិតកម្មនោះ បើទោះកាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលបានបង្កើតធនាគារ ធនាគារ​ SME ដែលមាន​ដើម​ទុន​ដំបូង ១០០ លានដុល្លារដើម្បីជួយវិស័យឯកជនកម្រិតតូចនេះក្តី។​

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យម​កម្ពុជា បានលើក​ឡើង​ថា ទុនជាបញ្ហាសំខាន់នៅក្នុងការជួយពង្រឹងសហគ្រាសធន់តូចនិងធម្យម។ លោកថាសហគ្រាសធន់តូចនិងមធ្យម ជាច្រើននៅតែជួបផលលំបាកលើ​បញ្ហាទ្រព្យបញ្ចំា សម្រាប់កម្ចីមកពីពង្រីកមុខរបរបនិងជួបទប់ទល់​ពេលមានផល​លំបាក។ “សមាជិករបស់យើងជាច្រើនបានជួបបញ្ហានេះ ពួកគាត់ត្រូវបានធនាគារបដិសេធ មិនផ្តល់ប្រាក់កម្ចីនៅពេលគ្មានបញ្ចំា។ ដូច្នេះទុននៅតែជាបញ្ហាសំខាន់របស់យើង”។

ធនាគារ​ SME ​ជា​សហគ្រាស​​​រដ្ឋ​ថ្មី​មួយ​មាន​ដើម​ទុន​ដំបូង ១០០ លាន​​ដុល្លារបានបង្កើតឡើងនៅពេលកម្ពុជាជួបវិបត្តិកូវីដ១៩។ ធនាគារ​ថ្មី​នេះ​បាន​ផ្តោត​លើ​ការ​ជួយ​ជ្រោម​ជ្រែង​វិស័យ​កែ​ច្នៃ​កសិផល អភិវឌ្ឍន៍​ សហគ្រាស​តូច​ និង​មធ្យម​ ដែល​​ផ្សារ​ភ្ជាប់​នឹង​វិនិយោគ​ផ្ទាល់​ពី​បរទេស​វិស័យ​ទេសចរណ៍ និង​ក្រុមហ៊ុន​បង្កើត​ថ្មី​​ក្នុង​វិស័យ​បច្ចេក​វិទ្យា។ កាលពីចុងឆ្នាំ២០២០ មានការផ្សាយឲ្យដឹងថា ធនាគារ​SME ​បាន​ផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន​ប្រមាណ ៥៣២ នាក់​ដែល​សរុប​ចំនួន ៦៧,៤ លាន​ដុល្លារ​គិត​ត្រឹម​ចុង​ខែ​កញ្ញា​ឆ្នាំនេះ​។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថាយន្តការររបស់រដ្ឋាភិបាលកាលពីឆ្នាំ២០២០​បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សហគ្រានធន់តូចនិងធម្យម ប៉ុន្តែវិស័យនេះ ត្រូវការថវិកាច្រើនណាស់ដើម្បីពង្រីកខ្លួនចូលរួមលើកកម្ពស់​សេដ្ឋកិច្ចជាតិបាន។

 សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​ និងជាកន្លែងដែលអាចផ្តល់ការងារជាច្រើន ដល់ពលរដ្ឋ។

មានការមើលឃើញថា ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនមិន​ទៀតរៀបចំខ្លួនសម្រាប់ទទួល​យកការអភិវឌ្ឍន៍ដោយបានដំណើរការជា​លក្ខណៈគ្រួសារ គ្មានប្រព័ន្ធត្រួតពិនិត្យ លើប្រតិបត្តិកការទូរទាត់តាមរយៈ​គណនីធនាគារ​នោះទេ។ សហគ្រាសភាគច្រើន និយមការទូទាត់ជា សាច់ប្រាក់សុទ្ធជាងប្រតិបត្តិការដកដាក់ប្រាក់ និងទូទាត់តាមរយៈធនាគារ ដែលបញ្ហានេះជាផ្នែកមួយដែលធ្វើឲ្យពួកគេ​ពិបាកទទួលបានប្រាក់កម្ចីដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ