ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​កូ​វី​ដ​១៩ ពិភពលោក​កើនឡើង​ជាង ៩៩​លាន​ករណី​ហើយ

3 ឆ្នាំ មុន

ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ពិភពលោក ដែល​យើង​ឃើញ​ថា មាន​ករណី​ឆ្លង រហូត​ដល់​ទៅ​៩៩ ៧២៣ ៦១៦ ករណី ហើយ​ក្នុង​នោះ​ករណី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​វីរុស​មួយ​នេះ​មាន​ចំនួន​២១៣៧ ៧៨០…

ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ពិភពលោក ដែល​យើង​ឃើញ​ថា មាន​ករណី​ឆ្លង រហូត​ដល់​ទៅ​៩៩ ៧២៣ ៦១៦ ករណី ហើយ​ក្នុង​នោះ​ករណី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​វីរុស​មួយ​នេះ​មាន​ចំនួន​២១៣៧ ៧៨០ ករណី និង​ករណី​ជា​សះស្បើយ​មាន​៧១ ៦៩៩ ៧៣៥​ករណី ។ នេះ​បើ​តាម​គេហទំព័រ Worldometer ដែល​បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា​នេះ ។

ដោយសារ​តែ​កូ​វី​ដ​១៩ ចេះ​តែ​កើនឡើង​បន្តបន្ទាប់ យើង​ឃើញ​ថា នៅ​បណ្តា​ប្រទេស​ធំ​ៗ មានការ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​នោះ​មាន ៖
១-សហរដ្ឋអាមេរិក​មានការ​ឆ្លង ប្រចាំ​ថ្ងៃ​រហូត​ដល់​ទៅ ១១៩ ២១១ ករណី
២-ចក្រភព​អង់គ្លេស​មាន​ចំនួន ៣០ ០០៤ ករណី
៣-ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​២៨ ៣២៣ ករណី
៤-រ៉ូ​ស៊ី​មាន​ចំនួន ២១ ០៥៧ ករណី
៥-ប្រទេស​ម៉ិច​សិច​កូ មាន​ចំនួន ២០ ០៥៧​ករណី
៦-ប្រទេស​បារាំង​មាន​ចំនួន ១៨ ៤៣៦ ករណី
៧-ប្រទេស​ឥណ្ឌា មាន​ចំនួន ១២ ៩២១ ករណី

ដូច្នេះ បើ​យើង​គិត​ពី​ឆ្លង​ប្រចាំ​ថ្ងៃ​ឃើញ​ថា សហរដ្ឋអាមេរិក មានការ​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ ។

បើ​ទោះបីជា​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​កូ​វី​ដ​១៩ ក៏​ពិតមែន តែ​មិន​ទាន់​អាច​ទប់ស្កាត់​បាន​នៅឡើយ​ទេ ព្រោះ​កន្លង​មក​ប្រទេស​គាត់​មាន​ករណី​ឆ្លង​ច្រើន​ពេក ចឹ​ង​ហើយ​ក្នុង​ករណី​ទប់ស្កាត់ ឲ្យ​ថយ​ចុះ​ភ្លាម​ៗ គឺ​ពិបាក​ក្នុង​ការ​ធ្វើ ចឹ​ង​ហើយ​មាន​តែ​បន្ត​ការ​ព្យាយាម​ជួយ​ប្រជាពលរដ្ឋ​បន្ត​ទៀត ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភាសខ្លួន ទប់ស្កាត់​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង