ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុសលកម្ម​ឲ្យ​ផល​ជា​ចំណែក​៧​ផ្សេង​គ្នា

3 ឆ្នាំ មុន

អំពើ​ជា​កុសល​រមែង​ឱ្យ​ផល​ជា​សុខ ជា​សេចក្តីចម្រើន បើ​ទោះជា​ជាតិ​នេះ​មិន​បាន​ទទួលផល​ក៏​គង់​ប្រសព្វ​នៅ​ក្នុង​ជាតិ​ខាង​មុខ​ៗ​ទៀត​មិន​ខាន ។ ផល​ដែល​គួរ​ទទួល​អំពី​សេចក្តី​ល្អ​ទាំងនោះ​មាន​៖ ១-​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ ។ ២-​មាន​រោគ​តិច ព្រោះ​មិន​បៀតបៀន​សត្វ…

អំពើ​ជា​កុសល​រមែង​ឱ្យ​ផល​ជា​សុខ ជា​សេចក្តីចម្រើន បើ​ទោះជា​ជាតិ​នេះ​មិន​បាន​ទទួលផល​ក៏​គង់​ប្រសព្វ​នៅ​ក្នុង​ជាតិ​ខាង​មុខ​ៗ​ទៀត​មិន​ខាន ។ ផល​ដែល​គួរ​ទទួល​អំពី​សេចក្តី​ល្អ​ទាំងនោះ​មាន​៖

១-​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ ។

២-​មាន​រោគ​តិច ព្រោះ​មិន​បៀតបៀន​សត្វ ។

៣-​សម្បុរ​ល្អ ព្រោះ​មិន​ក្រោធ ។

៤-​បាន​ស័ក្តិធំ ព្រោះ​មិន​ច្រណែន​ក្នុង​លាភ​របស់​អ្នក​ដទៃ ។

៥-​មាន​ភោគៈ​ច្រើន ព្រោះ​ជា​អ្នក​ឲ្យ​ទាន​ច្រើន ។

៦-​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ព្រោះ​ជា​អ្នក​មិន​រឹង​ត្អើ​ង ចេះ​គោរព ។

៧-​មាន​បញ្ញា​ច្រើន ព្រោះ​សាកសួរ និង​សិក្សា​ធម៌​អំពី​បណ្ឌិត​អ្នកប្រាជ្ញ ។

នេះ​ជា​អានិសង្ស​នៃ​កុសលកម្ម​ដែល​ខ្លួន​បាន​សាង​សន្សំទុក​មក​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ